មាន​អ្វី​កើត​ឡើង​បើ Justin Bieber ចាប់​ដៃ​គ្នា​ច្រៀង​ជាមួយ Zayn Malik?

  • 2017-03-27 02:27:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្មី​ៗ​នេះ​អ្នកគាំទ្រ​បាន​សង្កេត​ឃើញថា តារា​ចម្រៀង​វ័យ​ក្មេង​ Justin Bieber ហាក់​មាន​ទំនាក់ទំនង​ជិតស្និទ្ធប្លែក​ ជាមួយ Zayn Malik ដែល​ជា​អតីត​សមាជិក​ក្រុម​ចម្រៀង​ One Direction ។

កាល​ពី​ថ្ងៃ​អាទិត្យ​ វិបសាយ​ The Sun បាន​ចុះ​ផ្សាយ​ថា​ ម្ចាស់​បទ​ចម្រៀង​ "Beauty And Beat” មាន​បំណង​ចង់​សហការ​ការងារ​ជាមួយ​នឹង​ ម្ចាស់​អាល់ប៊ុម​ "Mind of Mine" នៅ​ពេល​ខាង​មុខ​។ លើស​ពី​នេះ​ តារា​ចម្រៀង​រូប​នេះ​ ថែម​ទាំង​កោត​សរសើរ​ចំពោះ​ បទ​ចម្រៀង​ថ្មី​របស់ Zayn Malik​ ដែល​មាន​ចំណង​ជើង​ថា​ "Still Got Time” ថែម​ទៀត​ផង​។

អ្វី​ដែល​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ មាន​ការ​ភ្ញាក់​ផ្អើល​ទៀត​នោះ​ គឺ​ត្រង់​ថា​ Justin បាន​បង្ហោះ​ស្នាដៃ​ថ្មី​របស់​ Zayn ដែល​ទង្វើ​នេះ​ លោក​មិន​ដែល​ធ្វើ​ចំពោះ​តារា​ផ្សេងៗ​ពីមុន​មក​ទេ​។​ តាម​រយៈ​សកម្មភាព​ទាំង​នេះ​ បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា​ តារា​ចម្រៀង​ប្រុស​វ័យ​ក្មេង​ទាំង​ ២​ នឹង​ចាប់ដៃគ្នា បង្ហាញ​នូវ​អ្វី​ដែល​អស្ចារ្យ​ដល់​អ្នក​គាំ​ទ្រ​របស់​ខ្លួន​ជាក់​ជា​មិន​ខាន​៕

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ យី សុធារី