អស្ចារ្យមែន “ឆឺតឆឺតបុណ្យ​ភូមិ" លើក​ពាន​ ដ៏​ធំ១​ប្រចាំ​ឆ្នាំ​យប់​មិញ!

  • 2017-03-27 02:22:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បទ​ចម្រៀង​ដែល​មាន​ការ​ពេញ​និយម​បំផុត​ក្នុង​ឆ្នាំ​២០១៦ “ឆើតៗ​បុណ្យ​ភូមិ" បាន​លើក​ពាន​ធំ​១​ប្រចាំ​ឆ្នាំ​កាល​ពី​យប់​មិញ​ ក្នុង​កម្មវិធី​ The MIC Cambodia រដូវកាល​ទី​២។

រូបភាព៖ ហ្វេសប៊ុក SmallWorld SmallBand (SWSB)

បទ “ឆើតៗ​បុណ្យ​ភូមិ" ដែល​ច្រៀង​ដោយ​ក្រុម​ចម្រៀង SmallWorld SmallBand (SWSB) ft "ក្មេង​ខ្មែរ" បាន​លើក​ពាន​​ "Best Original Song of the Year ឬ បទ​ចម្រៀង​ស្នាដៃ​និពន្ធ​ថ្មី​ល្អ​បំផុត​ប្រចាំ​ឆ្នាំ​" ដែល​លទ្ធផល​នេះ​ ទទួល​បាន​ពី​ការ​បោះ​ឆ្នោត​របស់​​អ្នក​គាំទ្រ​ដែល​និយម​ស្ដាប់​បទ​ចម្រៀង​ស្នាដៃ​និពន្ធ​ថ្មី​។

តែ​យ៉ាង​ណា​មិញ​ក្រុម​ចម្រៀង SmallWorld SmallBand (SWSB) និង "ក្មេង​ខ្មែរ" មិន​បាន​មក​ទទួល​ពាន​នោះ​ទេ​ ដោយ​សារ​មាន​ភារកិច្ច​ផ្ទាល់​ខ្លួន​ ប៉ុន្តែ​ក្រុម​ការងារ The MIC Cambodia រដូវកាល​ទី​២​នឹង​រក្សា​ពាន​នេះ​ជូន​ក្រុម​ចម្រៀង​ទាំង​២៕

អត្ថបទ៖ Samedy