មនុស្ស​យន្ត​ចាក់​ស្រាបៀ​ក្នុង​បារ​​ដំបូង​បង្អស់​ លេចចេញ​ក្នុង​កិច្ចប្រជុំ​មនុស្ស​យន្ត​អឺរ៉ុប

  • 2017-03-27 02:18:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​កិច្ច​ប្រជុំ​ប្រមូល​ផ្ដុំ​ការ​ដាក់​បង្ហាញ​​មនុស្ស​យន្ត​តំបន់​អឺរ៉ុប​ដែល​ប្រព្រឹត្តិ​ទៅ​នៅ​រាជធានី​ Edinburgh ប្រទេស​ស្កុតឡែន​បាន​បញ្ចប់​កាល​ពី​ថ្ងៃ ២៤ មិនា​​ មនុស្ស​យន្ត​មួយ​ក្នុង​ចំណោម​មនុស្ស​យន្ត​ជាង ៨០០ ឯ​ទៀត​ កំពុង​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​បំផុត​នៅ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ទូទៅ​​។

ក្នុង​នោះ​បើ​យោង​តាម​វីដេអូ​របស់​អ្នក​រាយការណ៍​ផ្នែក​បច្ចេកវិទ្យា​នៅ​លើ​គេហទំព័រ​ BBC មនុស្ស​យន្ត​អ្នក​ចាក់​ស្រាបៀ​ក្នុង​បារ​​ឫ​យើង​ហៅ​បាន​ថា Barman បាន​ធ្វើ​ការ​បង្ហាញ​ពី​បទ​ពិសោធ​​ថ្មី​ ជំនួស​ដោយ​ប្រើ​មនុស្ស​ធម្មតា​ឱ្យ​ធ្វើ​ការ ខណៈ​ដែល​មនុស្ស​យន្ត​នេះ​បាន​ចំណាយ​ពេល​ប្រមាណ ៣ នា​ទី​ សរុប​រួម​ទាំង​ការ​លាង​កែវ​ បើក​គម្រប​ដប​ស្រាបៀ​ និង​ចាក់​ស្រា​នោះ​ចូល​ទៅ​ក្នុង​កែវ​ ហើយ​ប្រគល់​ជូន​ភ្ញៀវ​អ្នក​រង់​ចាំ​។

ប្រភព៖ bbc

ប្រែសម្រួល៖ កៅ រក្សា