តាក់ស៊ី​លើ​អាកាស​ដំបូង​បង្អស់​ នឹង​បើក​ដំណើរ​ការ​នៅ​ប្រទេស​សិង្ហបុរី​នា​ឆ្នាំ ២០៣០

  • 2017-03-27 02:32:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពេល​វេលា​ដែល​ប្រជាជន​សិង្ហបុរី​​ត្រូវ​អង្គុយ​ក្នុង​រថយន្ត​​ធុញ​ទ្រាន់​នឹង​ការ​កក​ស្ទះ​ចរាចរ​ អាច​ជា​លែង​មាន​ទៀត​ហើយ​នា​ពេល​អនាគត​។​

យោង​ទៅ​តាម​សម្ដី​របស់​លោក​ Pan King Keong គណៈ​គ្រប់​គ្រង​ជាន់​ខ្ពស់​របស់​ក្រសួង​ដឹក​ជញ្ជូន​ប្រចាំ​ប្រទេស​សិង្ហបុរី ថ្លែង​ប្រាប់​កាសែត The Business Time ក្នុង​សប្ដាហ៍​នេះ​ថា បច្ចុប្បន្ន​លោក​​កំពុង​តែ​ពិភាក្សា​ជាមួយ​ក្រុមហ៊ុន​មួយ​​ក្នុង​ការ​សាកល្បង​ដំណើរ​ការ​​ប្រភេទ​យន្តហោះ​គ្មាន​មនុស្ស​បើក (Drone) ​ដែល​អាច​ដឹក​អ្នក​ដំណើរ​បាន ដែល​អាច​នឹង​ចាប់​ផ្ដើម​បើក​ឱ្យ​ប្រើប្រាស់​នៅ​ឆ្នាំ ២០៣០។

លោក​បញ្ជាក់​ថា ការ​បើក​ឱ្យ​មាន​ប្រភេទ​តាក់ស៊ី​អាកាស​ពេល​ខាង​មុខ​ ដើម្បី​ជំរុញ​ឱ្យ​សេវា​កម្ម​ធ្វើដំណើរ​ក្នុង​ទីក្រុង​របស់​ប្រជាជន​មាន​ភាព​ធំ​ទូលាយ​ជាង​មុន ហើយ​លោក​ក៏​នឹង​នៅ​តែ​បន្ត​ពង្រឹង​បន្ថែម​ប្រព័ន្ធ​ឡាន​ក្រុង​សាធារណៈ និង​រថភ្លើង​ដែល​ជា​ស្នូល​ដ៏​សំខាន់​មួយ​សម្រាប់​បំពេញ​សេវា​ធ្វើ​ដំណើរ​នៅ​ក្នុង​ទី​ក្រុង​ទាំង​មូល​ផង​ដែរ​។

ប្រភព៖ dailymail

ប្រែសម្រួល៖ កៅ រក្សា

អត្ថបទពេញនិយម