“បច្ចុប្បន្ន​​នេះ​ Neymar ​​ល្អ​ជាង​​ Ronaldo & Messi ​ហើយ”

  • 2017-03-27 02:42:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Alessandro Costacurta ​វីរបុរស​​ក្លឹប​ AC Milan ​និង​ជម្រើស​ជាតិ​អ៊ីតាលី​ ​បាន​លើក​ឡើង​ថា ​បច្ចុប្បន្ន​​នេះ​ Neymar ​គឺជា​កំពូល​កីឡាករ​​ល្អ​បំផុត​លើ​ពិភពលោក​ ​និង​ល្អ​ជាង​ Cristiano Ronaldo ​របស់​ក្រុម​ Real Madrid ​និង​មិត្ត​រួម​​ក្រុម​ Barcelona​ របស់​គេ​ Lionel Messi ​ទៅ​ទៀត។

អតីត​ខ្សែ​ការពារ​​ ដែល​ធ្លាប់​​ឈ្នះ​ UEFA Champoins Leauge ​​៥សម័យ​កាល​ជាមួយ​ AC Milan ​រូប​នេះ​ បាន​ប្រាប់​ដល់​ Sky Italia ​ថា​៖ "ប្រាកដ​​ណាស់​ ​ពេល​នេះ​ខ្ញុំ​ជឿ​ថា​​ Neymar ​ល្អ​ជាង​ Ronaldo ​និង​ Messi...គាត់​ជា​កំពូល​កីឡាករ​ល្អ​បំផុត​លើ​ពិភពលោក​បច្ចុប្បន្ន​នេះ​ ក្នុង​ឆ្នាំ​២០១៧។ បើ​យើង​ក្រឡេក​ទៅ​មើល​ទម្រង់​លេង​របស់​គាត់​ ​ហើយ​ប្រៀប​ធៀប​នឹង​ Messi និង​ Ronaldo...ខ្ញុំ​គិត​ថា​ Neymar ​ល្អ​ជាង​នៅ​ពេល​នេះ”។

Neymar ​ជា​កីឡាករ​ដ៏​សំខាន់​បំផុត ​ដែល​ជួយ​ឲ្យ​ Barcelona ​មាន​លទ្ធភាព​អាច​​វាយ​បក​ទម្លាក់​ PSG ​ចេញ​ពី​ UEFA Champions League ​នៅ​វគ្គ​១៦​ក្រុម ​ហើយ​​កាល​ពី​ថ្ងៃ​សុក្រ​ ​​កីឡាករ​វ័យ​​២៥​ឆ្នាំ​ ​ក៏​ជា​​ Key Player ដ៏​សំខាន់ ​ជួយ​ឲ្យ​ក្រុម​ជម្រើស​ជាតិ​ប្រេស៊ីល ​ឈ្នះ​អ៊ុយរុយហ្គាយ​ ៤-១ ​នៅ​ជម្រុះ​ World Cup 2018 ​ផង​ដែរ៕

ប្រភព៖ The Sun   ប្រែ​សម្រួល៖ វិន ជីវ័ន្ត​

អត្ថបទពេញនិយម