តោះ​មក​ស្គាល់​ផលិត​ផល​ថ្លៃ​បំផុត​ ​ដែល​ ​Apple​ ​លក់​បាន

  • 2017-03-27 03:13:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

និយាយ​ពី​តម្លៃ​ផលិត​ផល​របស់​ ​Apple​ ​ទាំង​កុំព្យូទ័រ​ ​និង​ស្មាតហ្វូន​ ​គេ​មើល​ឃើញ​ថា​តែង​ខ្ពស់​ជាង​ម៉ាក​ដទៃ​ ​ទោះ​សមត្ថភាព​មិន​សូវ​ខុស​គ្នា​ឆ្ងាយ។ ដោយ​ឡែក​ ​Sabay​ ​ក៏​សូម​បង្ហាញ​នូវ​ផលិត​ផល​មួយ​ចំនួន​របស់​ ​Apple​ ​ដែល​ធ្លាប់​លក់​បាន​ក្នុង​តម្លៃ​ខ្ពស់​បំផុត។

Apple LISA​ ​ម៉ូដែល​ឆ្នាំ​ ​១៩៨៥​ ​តម្លៃ​ ​៩ ៩៩៥​ ​ដុល្លារ​ ​ឬ​ ​២៤ ០០០​ ​ដុល្លារ​ ​នា​ពេល​បច្ចុប្បន្ន​ ​(គិត​តាម​អតិផរណា)។

Twentieth Anniversary Macintosh​ ​ហៅ​កាត់​ ​TAM​ ​ម៉ូដែល​ឆ្នាំ​ ​១៩៩៧​ ​តម្លៃ​ ​៧ ៤៩៩​ ​ដុល្លារ​ ​ឬ​ ​១១ ២០០​ ​ដុល្លារ​ ​នា​ពេល​បច្ចុប្បន្ន។

Macintosh Portable​ ​ម៉ូដែល​ឆ្នាំ​ ​១៩៨៩​ ​តម្លៃ​ ​៧ ៣០០​ ​ដុល្លារ​ ​ឬ​ ​១៤ ៣០០​ ​ដុល្លារ​ ​នា​ពេល​បច្ចុប្បន្ន។

Apple LaserWriter​ ​ម៉ូដែល​ឆ្នាំ​ ​១៩៨៥​ ​ជា​ម៉ាស៊ីន​ព្រីន​ប្រើ​បច្ចេកវិទ្យា​ឡាស៊ែ​មុន​គេ​ ​តម្លៃ​ ​៦ ៩៩៥​ ​ឬ​ ​១៦ ០០០​ ​ដុល្លារ​ ​នា​ពេល​បច្ចុប្បន្ន។

Apple Watch Edition​ ​ម៉ូដែល​ឆ្នាំ​ ​២០១៥​ ​តម្លៃ​ ​១៧ ០០០​ ​ដុល្លារ​ ​មាន​ស្រោម​មាស​លឿង​ ​ឬ​ស៊ីជម្ពូ​កម្រិត​ ​១៨​ ​ការ៉ាត់។

Souped-up Mac Pro​ ​ម៉ូដែល​ឆ្នាំ​ ​២០១៣​ ​តម្លៃ​ ​២០ ៩៣៤​ ​ដុល្លារ​ ​ជា​កុំព្យូទ័រ​លើ​តុ​ខ្លាំង​បំផុត​របស់​ ​Apple​ ​សម្រាប់​ពេល​បច្ចុប្បន្ន៕

ប្រភព៖ Businessinsider   ប្រែ​សម្រួល៖ រដ្ឋ