មិន​ធម្មតា! "ក្មេង​ខ្មែរ" លើក​ពាន​ ៣ ​ម្នាក់ឯង​យប់​មិញ!​

  • 2017-03-27 03:40:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​ចម្រៀង​ដែល​ទទួល​បាន​​ការ​ចាប់​ច្រើន​ពី​ស្រទាប់​យុវវ័យ "ក្មេង​ខ្មែរ" បាន​លើក​ពាន​ធំ​ ៣​ ប្រចាំ​ឆ្នាំ​កាល​ពី​យប់​មិញ​ ក្នុង​កម្មវិធី​ The MIC Cambodia រដូវកាល​ទី​២។

ពាន​​ទាំង​៣ ដែល​ម្ចាស់​បទ​ "វង្វេង" ទទួល​បាន​មាន​ដូចជា៖ "Best Male Singer ឬ​តារា​​ចម្រៀង​ប្រុស​ល្អ​ផ្ដាច់​គេ​ប្រចាំ​ឆ្នាំ"។ ពាន “Best Music Video ឬ វីដេអូ​ចម្រៀង​ល្អ​ផ្ដាច់​គេ​ប្រចាំ​ឆ្នាំ" សម្រាប់​​បទ​ "កុហក" ដែល​សហការ​ជាមួយ​ YT និង ម៉ម​ ពេជ្ជរិទ្ធ មក​ពី​ក្រុម Small World Small Band (SWSB) និងពាន "Best Original Song of the Year ឬ បទ​ចម្រៀង​ស្នាដៃ​និពន្ធ​ថ្មី​ល្អ​បំផុត​ប្រចាំ​ឆ្នាំ​" ដែល​បាន​ទៅ​លើ​​បទ "ឆឺតៗ​បុណ្យ​ភូមិ" ដែល​លទ្ធផល​នេះ​ទទួល​បាន​ពី​ការ​បោះ​ឆ្នោត​របស់​ ​អ្នក​គាំទ្រ​ដែល​និយម​ស្ដាប់​បទ​ចម្រៀង​ស្នាដៃ​និពន្ធ​ថ្មី​។

តែ​យ៉ាង​ណា​មិញ​ក្រុម​ចម្រៀង "ក្មេង​ខ្មែរ" YT និង ម៉ម​ ពេជ្ជរិទ្ធ មិន​បាន​មក​ទទួល​ពាន​នោះ​ទេ​ដោយ​សារ​មាន​ភារកិច្ច​ផ្ទាល់​ខ្លួន​ ប៉ុន្តែ​ក្រុម​ការងារ The MIC Cambodia រដូវកាល​ទី​២​ នឹង​រក្សា​ពាន​នេះ​ជូន​ក្រុម​ចម្រៀង​ខាង​លើ​៕

១. “Best Music Video ឬ វីដេអូ​ចម្រៀង​ល្អ​ផ្ដាច់​គេ​ប្រចាំ​ឆ្នាំ" បទ​ "កុហក"៖

​ ២. "Best Original Song of the Year ឬ បទ​ចម្រៀង​ស្នាដៃ​និពន្ធ​ថ្មី​ល្អ​បំផុត​ប្រចាំ​ឆ្នាំ​" បទ "ឆើតៗ​បុណ្យ​ភូមិ" ៖

អត្ថបទ៖ Samedy

អត្ថបទពេញនិយម