​ដំណឹង​ល្អ! អាជីវកម្ម​ចំណូល​ក្រោម​ ​២៥០​ ​លាន​រៀល​ក្នុង​មួយ​ឆ្នាំ​ ​មិន​តម្រូវ​ឲ្យ​បង់​ពន្ធ

  • 2017-03-27 03:10:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តាម​ទំព័រ​ហ្វេស​ប៊ុក​ផ្លូវ​ការ​របស់​អគ្គនាយកដ្ឋាន​ពន្ធដារ​ នៃ​ក្រសួង​សេដ្ឋកិច្ច​បាន​ឱ្យ​ដឹង​ថា អ្នក​ជាប់​ពន្ធ​ស្ថិត​ក្នុង​របប​ម៉ៅការ​ក្នុង​ឆ្នាំ ២០១៦ ​រដ្ឋាភិបាល​បាន​ចេញ​វិធានការ​លើក​ទឹក​ចិត្ត​ទៅ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​មាន​អាជីវកម្ម​តូចតាច ​ដោយ​មិន​យក​ពន្ធ​ទៅ​លើ​បងប្អូន​ប្រជាពលរដ្ឋ​ដែល​ធ្វើ​អាជីវកម្ម​​ដែល​មាន​ផល​របរ​​ស្ថិត​ក្រោម​កម្រិត​ត្រូវ​ជាប់​ពន្ធ​​ ពោល​គឺ មាន​​ផល​របរ​ប្រចាំ​ឆ្នាំ​​ក្រោម​២៥០​លាន​រៀល​​។

តាម​ប្រភព​ដដែល​ក៏​បាន​ឱ្យ​ដឹង​ផង​ដែរ​ថា ​កន្លង​មក​ធ្លាប់​មាន​ជន​ខិល​ខូច​មួយ​ចំនួន​តូច​ ដែល​ជា​អ្នក​រត់ការ និង​មន្រ្តី​ពន្ធដារ​ខិលខូច​​ខ្លះ បាន​ប្រើ​ឧបាយកល​បោក​បញ្ឆោត​ប្រជាពលរដ្ឋ ដែល​ធ្លាប់​ជាប់​ពន្ធ​ក្នុង​របប​ម៉ៅការ ​​ដែល​មាន​ផល​របរ​ស្ថិត​ក្រោម​ការ​មិន​យក​ពន្ធ​ គ្រប់​រូបភាព​ដើម្បី​កេង​ចំណេញ​លើ​ប្រជាពលរដ្ឋ​ ក្រោម​រូបភាព​ចុះ​ធ្វើ​សវនកម្ម​ ឬ​ចុះ​ត្រួត​ពិនិត្យ​ជា​ដើម​។ ប៉ុន្តែ​​អគ្គនាយកដ្ឋាន​ពន្ធដារ​ពុំ​មាន​គោលការណ៍​​ធ្វើ​សវនកម្ម​ ឬ​ចុះ​ត្រួត​ពិនិត្យ​អ្វី​ឡើយ​៕

ខាង​ក្រោម​នេះ​ជា​សេចក្ដី​ជូន​ដំណឹង​របស់​អគ្គនាយកដ្ឋាន​ពន្ធដារ​៖

អត្ថបទ៖ វឌ្ឍនៈ