កប់! តារា​ថៃ​ល្បីៗ​ជុំ​ជើង​គ្នា​ក្នុង​កម្មវិធី​បង្ហាញ​ម៉ូដ​ដ៏​ធំ​ក្នុង​ប្រទេស​ថៃ

  • 2017-03-27 03:54:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ចុង​សប្ដាហ៍​កន្លង​ទៅ​ តារា​ល្បី​ៗ​ជួរ​មុខ​ជា​ច្រើន​រូប​ប្រចាំ​ប្រទេស​ថៃ​ បាន​ចូលរួម​ក្នុង​កម្មវិធី​ បង្ហាញ​ម៉ូដ​ដ៏​ធំ​មួយ​ នៅ​ក្នុង​ទី​ក្រុង​បាងកក​។

តារា​ល្បី​ៗ​ដែល​បាន​ចូលរួម​ក្នុង​កម្មវិធី​នោះ​រួម​មាន​៖ តារា​សម្ដែង​ Nadech Kugimiya, Yaya Urassaya Sperbund, Bee Namthip Jongrachatawiboon, Pancake Khemanit Jamikorn និង​តារា​ប្រុស​ស្រី​ជា​ច្រើន​នាក់​ទៀត​។

ព្រឹត្តិការណ៍​ដ៏អស្ចារ្យ នៃ​ការ​ដើរ​ម៉ូដ​ "Bangkok International Fashion Week 2017” ឫ​ "BIFW 2017" នេះ​បាន​នាំមកនូវ​ ម៉ាក​សំលៀកបំពាក់​ល្បី​ៗ​ ជា​ច្រើន​ដូច​ជា៖​ ASAVA, VATANIKA, NAGARA និង​ Absolute Siam ហើយ​បាន​ប្រព្រឹត្ត​ទៅ​នៅ​ក្នុង​ ផ្សារ​ទំនើប​ដ៏​ធំ​ “Siam Paragon” កាល​ពី​ថ្ងៃ​ទី​ ២៥​ ខែ​មីនា​ ឆ្នាំ​ ២០១៧​៕

ប្រភព៖ tvpoolonline   ប្រែ​សម្រួល៖ យី សុធារី

អត្ថបទពេញនិយម