បញ្ជី​ឈ្មោះ​ក្លឹប​១០​​ ដែលមាន​អ្នក​គាំទ្រ​ទស្សនា​ផ្ទាល់​​ច្រើន​ជាង​គេ​ មិន​មាន​​ក្លឹប​​ La Liga ទេ​​

  • 2017-03-27 06:13:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​ចំណោម​ក្របខ័ណ្ឌ​កំពូល​ទាំង​៥​នៅ​អឺរ៉ុប​ មាន​តែ​អង់គ្លេស​ និង​អេស្ប៉ាញ​ប៉ុណ្ណោះ​ដែល​គេ​ចាត់​ទុក​ថា​អាច​ទាក់ទាញ​ចំណាប់​អារម្មណ៍​ពី​អ្នក​គាំទ្រ​តាម​បណ្ដា​ប្រទេស​ជុំវិញ​ពិភពលោក​ឲ្យ​ទស្សនា​បាន​ច្រើន​ជាង​គេ។​

ទោះ​ជា​យ៉ាង​នេះ​ក្ដី​ យោង​តាម​របាយ​ការណ៍​ពី​សារព័ត៌មាន​អេស្ប៉ាញ​ Marca ​បង្ហាញ​ថា​ក្លឹប​ដែល​មាន​ភាគរយ​លក់​សំបុត្រ​ទស្សនា​ផ្ទាល់​ខ្ពស់​ជាង​គេ​​មិន​មែន​ក្លឹប​នៅ​ប្រទេស​២​ខាង​លើ​ទេ​គឺ ក្លឹប​ក្នុង​ប្រទេស​អាល្លឺម៉ង់​ ហើយ​ក្នុង​ចំណោម​ក្លឹប​កំពូល​ទាំង​១០​ដែល​មាន​តួលេខ​​អ្នកគាំទ្រ​ទស្សនា​ផ្ទាល់​ច្រើន​ជាង​គេ​ គឺ​គ្មាន​ក្លឹប​នៅ​ La Liga សូម្បី​តែ​មួយ​។

១. Allianz Arena

Allianz Arenaទឹកដី​របស់​ Bayern Munich ចំណុះ ​៧៥,០០០​កៅអី មាន​ភាគរយ​លក់​សំបុត្រ​អស់​១០០ភាគរយ​ ជាប់​លេខ​មួយ​ជា​កីឡដ្ឋាន​​ក្លឹប​អាជីព​ដែល​មាន​អ្នក​ទស្សនា​ផ្ទាល់​ច្រើន​ជាង​គេ។

២. Schwarzwald-Stadion

Schwarzwald-Stadion ទឹកដី​របស់ SC Freiburg (អាល្លឺម៉ង់) មាន​ភាគរយ​លក់​សំបុត្រ​គិត​ជា​មធ្យម ២៣,៩៤២នាក់ មាន​ន័យ​ថា​នៅ​រៀងរាល់​ប្រកួត​ មាន​កៅអី​តែ ៥៨​ប៉ុណ្ណោះ​ដែល​ទំនេរ។​

៣. Stamford Bridge

Stamford Bridge ទឹកដី​របស់​ Chelsea មាន​ស្ថិតិ​អ្នក​គាំទ្រ​ទស្សនា​ផ្ទាល់​ច្រើន​ជាង​គេ​នៅ​អង់គ្លេស​ គិត​ជា​មធ្យម ៤១,៥២៨​នាក់​ ក្នុង​ចំណោម​កៅអី​សរុប ៤១,៦៣១​។

៤. Emirates Stadium

Emirates Stadium ទឹកដី​របស់​ កាំភ្លើង​ធំ​ Arsenal មាន​ចំនួន​អ្នក​ទស្សនា​គិត​ជា​មធ្យម ៥៩,៩៩៨​នាក់ ក្នុង​ចំណោម​កៅអី​សរុប ៦០,៤៣២។

៥. Old Trafford

Old Trafford ទឹកដី​របស់​ បិសាច​ក្រហម​ Manchester United ដែល​មាន​ចំណុះ ៧៥,៦៤៣​កៅអី​មាន​អ្នក​គាំទ្រ​ទស្សនា​ជា​មធ្យម ៧៥,២៨៨​នាក់។

៦. King Power

King Power ទឹកដី​របស់​ Leicester City ដែល​មាន​ចំណុះ​ ៣២,៣១២កៅអី​ មាន​អ្នក​គាំទ្រ​ទៅ​ទស្សនា​ផ្ទាល់​គិត​ជា​មធ្យម ៣១,៩៤៨ នៅ​រៀងរាល់​ប្រកួត។

៧. RheinEnergieStadion

RheinEnergieStadion ទឹកដី​របស់ ក្លឹប​អាល្លឺម៉ង់ FC Koln ដែល​មាន​ចំណុះ ៥០,០០០​កៅអី មាន​អ្នក​ទស្សនា​គិត​ជា​មធ្យម ៤៩,៩៨៣​នាក់។

៨. Goodison Park

Goodison Park ទឹកដី​របស់​ក្លឹប​ Everton មាន​ចំណុះ​ ៤០,២២១ កៅអី​មាន​អ្នក​គាំទ្រ​ទស្សនា​ គិត​ជា​មធ្យម ៣៩,០៣២​នាក់​ នៅ​រៀងរាល់​ប្រកួត។

៩. Sherlust Park

Sherlust Park ទឹកដី​របស់ Crystal Palace មាន​អត្រា​​លក់​សំបុត្រ​អស់ ៩៨,៥២​ភាគរយ​នៅ​រៀងរាល់​ប្រកួត។

១០. Bet365 Stadium

Bet365 Stadium ទឹកដី​របស់​ក្លឹប​អង់គ្លេស​ Stoke City មាន​ចំណុះ​ ២៧,៩៣២​កៅអី​ មាន​អ្នក​ទស្សនា គិត​ជា​ភាគរយ​ ២៧,៤០០​នាក់​ នៅ​រៀងរាល់​ប្រកួត៕

ប្រភព៖ Marca   ប្រែ​សម្រួល៖ វីរ័ត្ន