ញាក់សាច់! Porsche ចែក​ប្រាក់​រង្វាន់​ជិត​ ១ ម៉ឺន​ដុល្លារ​ដល់​បុគ្គលិក​ ២ ម៉ឺននាក់​

  • 2017-03-27 04:06:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​​​​​ក្រុមហ៊ុន​រថយន្ត​អាល្លឺម៉ង់​ Porsche បាន​ប្រកាស​ពី​ការ​ចែក​ប្រាក់​រង្វាន់​​​ ៩ ១១១ អឺរ៉ូ (ប្រហែល​ ៩ ៨៣០ ដុល្លារ) ​ដល់​បុគ្គលិក​ចំនួន​ ២១ ០០០ នាក់​របស់​ខ្លួន។

ប្រាក់​រង្វាន់​នេះ​នឹង​ចែក​ជូន​ជា​ពីរ​ផ្នែក​​ដោយ​ផ្នែក​ទី​មួយ​គេ​នឹង​បញ្ចូល​ទឹក​ប្រាក់​ ៨ ៤១១ អឺរ៉ូ (ប្រហែល​ ៩ ០៧៥ ដុល្លារ) ទៅ​ក្នុង​គណនី​ធានា​របស់​បុគ្គលិក​ផ្ទាល់​ហើយ​ ៧០០ អឺរ៉ូ (ប្រហែល​ ៧៥៥ ដុល្លារ) ដែល​នៅ​សល់​នឹង​បញ្ចូល​ក្នុង​គម្រោង​សោធន​និវត្ត​របស់​បុគ្គលិក។ ​សំខាន់​ជាង​នេះ​ទៀត​នោះ​ប្រាក់​រង្វាន់​នឹង​អាច​ប្រែ​ប្រួល​ទៅ​តាម​​រយៈពេល​ដែល​បុគ្គលិក​បាន​ចូល​បម្រើ​ការងារ​នៅ​ក្រុមហ៊ុន។

រំលឹក​ថា​នៅ​ឆ្នាំ​ ២០១៦ ក្រុមហ៊ុន​ Porsche រក​ចំណូល​បាន​​ដល់​ ២៤ ពាន់​លាន​ដុល្លារ ដោយ​ប្រាក់​ចំណេញ​ទទួល​បាន​មាន​ការ​កើន​ឡើង​ ១៤% គឺ​ចំណេញ​បាន​ ៤,២ ពាន់​លាន​ដុល្លារ៕​​​​​​​

ប្រភព៖ carscoops   ប្រែ​សម្រួល៖ សុខហេង