Eunji ក្រុម​ A Pink ត្រូវបាន​បញ្ជូន​ចូល​មន្ទីរពេទ្យ​ភ្លាម​ៗ

  • 2017-03-27 07:14:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ពេល​ថ្មី​ៗ​នេះ​ Eunji សមាជិក​ក្រុម​ចម្រៀង​​ស្រី​ A Pink ត្រូវ​បាន​បញ្ជូន​ចូល​មន្ទីរ​ពេទ្យ​ភ្លាម​ៗ​ បន្ទាប់​ពី​នាង​មាន​ការ​ឈឺ​ចាប់​ត្រង់​ខ្នង​ខ្លាំង​។

ក្រុម​ចម្រៀង​ A Pink បាន​ចូលរួម​ក្នុង​ការ​ប្រគំ​តន្ត្រី​មួយ​ក្នុង​ទីក្រុង​ហាណូយ​ ប្រទេស​វៀតណាម​ "K-Plus Concert in Hanoi” កាល​ពី​ថ្ងៃ​ទី​ ២៥​ និង​ ២៦​ ខែ​មីនា​នេះ​។ អំឡុង​ពេល​សម្ដែង​ អ្នក​គាំ​ទ្រ​របស់​ក្រុម​ បាន​សង្កេត​ឃើញ​ថា​ Eunji ហាក់​ដូចជា​មាន​ការ​ឈឺ​ចាប់​នៅ​ត្រង់​ខ្នង​របស់​នាង​ ។

ក្រោយមកខាង​ផលិតកម្ម​​ក៏​បាន​ពន្យល់​ពី​រឿង​នេះ​ដែរ​ថា​ តារា​ស្រី​រូប​នេះ​បាន​ឈឺ​ផ្នែក​ខាង​ក្រោយ​ខ្នង​ ក្នុង​ពេល​ដែល​ត្រៀម​សម្ដែង​។ ដោយសារ​អាការៈ​ នៅ​តែ​មិន​ស្រួល​ ពួកគេ​ក៏​សម្រេច​ចិត្ត​ប្រញាប់បញ្ជូន​ នាង​ទៅ​កាន់​មន្ទីរ​ពេទ្យ​តែ​ម្ដង​។ បន្ទាប់​ពី​បាន​ទទួល​ការ​សង្គ្រោះ​បន្ទាន់​ និង​សម្រាក​បាន​ដិតដល់​មក​ Eunji បាន​ធូរ​ស្បើយ​ឡើង​វិញ​ហើយ​។

ប្រភព៖ Allkpop   ប្រែ​សម្រួល៖ យី សុធារី