នីឡា ត្រូវ​ឪពុក​ហាម​មិន​ឲ្យ​ចេញ​រក​​លុយ​​នៅ​តាម​ខេត្ត​​​​

  • 2017-03-27 09:10:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទោះ​បី​ជា​ នីឡា ចូល​លេង​កំប្លែង​អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​ទៅ​ហើយ​ក្ដី​តែ​នាង​គ្មាន​ឱកាស​ចេញ​ទៅ​​​កើប​លុយ​នៅ​តាម​ខេត្ត​​ដូច​តារា​កំប្លែង​ដែល​នៅ​ក្នុង​ក្រុម​ជា​មួយ​គ្នា​នោះ​ទេ ដោយ​សារ​តែ​​លោក​តា​វ៉ិច​ទ័​រ​ ​មិន​អនុញ្ញាត​ក្រោម​ហេតុ​ផល​កូន​ស្រី​នៅ​ក្មេង​។

លោកតា​វ៉ុចទ័រ​ បាន​ប្រាប់​ Sabay ថា​ លោក​មិន​ហ៊ាន​បណ្ដោយ​ឲ្យ ​​នីឡា ចេញ​ទៅ​សម្ដែង​ខន​សឺត​នៅ​តាម​បណ្ដា​ខេត្ត​​​មួយ​ចំនួន​ដែល​នៅ​​ឆ្ងាយ​ពី​រាជ​ធានី​ភ្នំពេញ​នោះ​ទេ​ ព្រោះ​លោក​គិត​ថា​កូន​ស្រី​​នៅ​ក្មេង​ខ្ចី​ពេក​។​ម្យ៉ាង​ទៀត​មិន​ចង់​ឲ្យ​កូន​ស្រី​​ប្រឈម​មុខ​ជា​មួយ​ការ​អត់​ងងុយ​​ច្រើន​ខ្លាច​ឈឺ​។

ឪពុក​នីឡា បាន​រៀប​រាប់​ថា៖​ "កន្លង​មក​មាន​គេ​ទាក់​ទង​នាង (នីឡា) ​​ច្រើន​ឲ្យ​ទៅ​លេង​កំប្លែង​នៅ​តាម​ខេត្ត​តែ​ខ្ញុំ​ សូម​អភ័យ​ទោស​ខ្ញុំ​មិន​ហ៊ាន​បណ្ដោយ​ឲ្យ​នាង​ទៅ​ទេ ព្រោះ​ខ្ញុំ​គិត​ថា​កូន​ស្រី​របស់​ខ្ញុំ​នៅ​ក្មេង​ខ្ចី​ ហើយ​ក្រុម​គ្រួសារ​ខ្ញុំ​មាន​កូន​ស្រី​តែ​១​ នាក់​ដូច្នេះ​យើង​មិន​ចង់​ឲ្យ​គាត់​ដើរ​ទៅ​ណា​ឆ្ងាយ​ទេ​ឲ្យ​គាត់​លេង​តែ​ក្នុង​ទូរទស្សន៍​CTN ​មួយ​គឺ​គ្រប់​គ្រាន់​សម្រាប់​គាត់​​ហើយ​"។

តាវ៉ិចទ័រ​ បញ្ជាក់​ថា​​នា​ពេល​បច្ចុប្បន្ន​នេះ​​ នីឡា រក​ប្រាក់​ចំណូល​បាន​តែ​ពី​ទូរទស្សន៍​CTN តែ​មួយ​គត់​ដោយ​ក្នុង​មួយ​ខែ​នាង​ទទួល​បាន​២០០០​ដុល្លារ​។ តែ​នៅ​ឆ្នាំក្រោយ​លោក​នឹង​អនុញ្ញាត​ឲ្យ​កូន​ស្រី​ចេញ​ទៅ​លេង​កំប្លែង​នៅ​តាម​ខេត្ត​ដូច​ក្រុម​កំប្លែង​ដែល​នៅ​ក្នុង​ក្រុម​ជា​មួយ​គ្នា​ហើយ​៕​

​​​ ​​​​​​​​​​​

អត្ថបទ៖ ឆុង ស៊ីណាន