​បរាជ័យ​មុខ​ជំនួញ​ អូន ពេជ្រ សម្រេច​ចិត្ត​ដើរ​​ផ្លូវ​តាម​ពួក​ម៉ាក់​

  • 2017-03-28 00:11:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​ពី​បរា​ជ័យ​មុខ​ជំនួញ​នៅ​ខេត្ត​សៀម​រាប​បាន​ធ្វើ​ឲ្យ​ អូន ពេជ្រ ងាក​មក​ចាប់​អាជីព​សម្ដែង​តាម​ការ​ណែ​នាំ​ពី​សំណាក់​មិត្ត​ភក្តិ​ដែល​នៅ​ជុំ​វិញ​ខ្លួន​។

អូន​ ពេជ្រ បាន​ប្រាប់​ Sabayថា​ កាល​ពី​ដំបូង​ឡើយ​នាង​គឺ​ជា​អ្នក​រក​ស៊ី​ម្នាក់​​បើក​ហាង​កែ​សម្ផស្ស​នៅ​ខេត្ត​សៀម​រាប។​បន្ទាប់​ពី​​បើក​ហាង​កែ​សម្ផស្ស​បាន​រយៈ​ពេល៦​ឆ្នាំ​ ហាង​មួយ​នេះ​​ក៏​បាន​ដួល​រលំ​ទើប​ធ្វើ​ឲ្យ​នាង​សម្រេច​ចិត្ត​ចូល​ប្រឡូក​ក្នុង​វិថី​​សិល្បៈ​នៅ​ចុង​ឆ្នាំ​២០១៦​​ ​ដោយ​មាន​ការ​បង្ហាញ​ផ្លូវ​ពី​មិត្ត​ភក្តិ​ ព្រម​ទាំង​មាន​ការ​ជំរុញ​​លើក​ទឹក​ចិត្ត​ពី​ក្រុម​គ្រួសារ​ផង​ដែរ​។

ទោះ​បី​ជា​បរា​ជ័យ​ក្នុង​មុខ​ជំនួញ​ក្ដី​ អូន ពេជ្រ ​នៅ​តែ​តែ​មិន​បោះ​បង់​​គោល​បំណង​បើក​មុខ​ជំនួញ​ចោល​នោះ​ទេ​ គឺ​នាង​នៅ​តែ​ចង់​បន្ត​អាជីព​មួយ​នេះ​ដដែល​។ នាង​និយាយ​ថា​៖​ "ចាស​បង​ថ្មីៗ​នេះ​អូន​កំពុង​តែ​​រក​មើល​ទី​តាំង​​បើក​ហាង​កែ​សម្ផស្ស​ជា​ថ្មី​ម្ដង​ទៀត​ ។ចំពោះ​​ការ​បើក​លើក​នេះ​មិន​មែន​នៅ​សៀម​រាប​ដូច​មុន​ទេ​បង​ គឺ​បើក​នៅ​ភ្នំពេញ​វិញ​ម្ដង​បង​"។ ​​ តួ​អង្គ​នៅ​ក្នុង​រឿង​ "រាជ​បូរី​Comeback” បន្ថែម​ថា​ បន្ទាប់​ពី​ចូល​ប្រឡូក​សិល្បៈ​ជិត​មួយ​ឆ្នាំ​មក​នេះ​ផលិតករ​ភាគ​ច្រើន​តម្រូវ​ឲ្យ​នាង​សម្ដែង​ជា​តួ​អង្គ​កាច​ ឆ្នាស​ ឈ្នានីស​ មិន​ទាន់​ប៉ះ​តួ​អង្គ​កម្សត់​នៅ​ឡើយ​ទេ​៕​​​​​​​

អត្ថបទ៖ ឆុង ស៊ីណាន