Mark Prin ធ្វើឲ្យអ្នកគាំទ្រ​ខ្លួនទប់ទឹក​ភ្នែក​មិនជាប់

  • 2017-03-27 09:46:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ម្សិលមិញ​តារា​សម្ដែង​ថៃ​ប្រុស​រូប​សង្ហា​ Mark Prin Suparat បាន​បង្ហាញ​វត្តមាន​ក្នុង​កម្មវិធី​ជួបជុំ​ អ្នក​គាំ​ទ្រ​របស់​លោក​ក្នុង​ប្រទេស​ថៃ​។

កម្មវិធី​នោះ​មាន​ឈ្មោះ​ថា​ "Seven Steps Count 7 with Mark Prin" ដែល​ប្រព្រឹត្ត​ទៅ​កាល​ពី​ថ្ងៃ​ទី​ ២៦​ ខែមីនា​ ម្សិលមិញ​នេះ​ ក្នុង​ឱកាសអបអររយៈពេល​ ៧​ឆ្នាំ​នៃការ​ចូល​សិល្បៈរបស់​ Mark។ ក្នុង​កម្មវិធីនេះ តារា​ប្រុស​រូបនេះ បាន​ច្រៀង​ សម្ដែង​ និង​លេងល្បែង​កម្សាន្ត​ជាមួយ​អ្នកគាំ​ទ្រ​ ដែល​ធ្វើឲ្យ​ពួកគេសប្បាយ​រីករាយ​ជា​ខ្លាំង​។

ប៉ុន្តែ​អ្វី​ដែល​អស្ចារ្យ​ និង​អនុស្សាវរីយ៍ដ៏មានន័យ​សម្រាប់​អ្នក​គាំ​ទ្រ​វិញ​ គឺ​ថា​តួឯក​ប្រុស​ក្នុង​រឿង​ "រលក​ជីវិត​” រូប​នេះ​ បាន​បង្ហាញ​ក្ដី​ស្រលាញ់​ដ៏​ជ្រាលជ្រៅ​ចំពោះ​ពួកគេ​ ដែល​ធ្វើ​ឲ្យ​ពួកគេ​ស្ទើរ​តែ​មិនអាច​ទប់ទឺក​ភ្នែក​បាន​ ដោយសារ​រំភើបពេក។

អ្នក​គាំទ្រ​ទាំងអស់របស់​ Mark ពិតជា​រីករាយពេល​វេលា​ល្អមួយ​នេះ​ណាស់ ដោយសារ​ពួកគេ​បាន​ទទួល​អារម្មណ៍​កក់ក្ដៅ​ ផុស​ចេញ​ពី​ចិត្ត​ពិត​ៗ​ របស់​តារា​ក្នុង​ដួងចិត្ត​របស់​ពួកគេ​៕

ប្រភព៖ tvpoolonline   ប្រែ​សម្រួល៖ យី សុធារី

អត្ថបទពេញនិយម