អស់​កង្វល់​ទៀតហើយ រឿង​បញ្ចូល​ទឹកប្រាក់​នៅក្នុង​ប្រលោមលោក​ Sabay (Sabay E-Novel App)​

  • 2017-03-27 09:51:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Sabay E Novel គឺជា​កម្មវិធី​ទូរ​សព្ទ​ថ្មី ដែល​មាន​រឿង​ប្រលោមលោក​ប្រកបដោយ​គុណភាព​រាប់រ​យ​រឿង មាន​ប្រភេទ​មនោសញ្ចេតនា គុន​និយម ស៊ើបអង្កេត អាថ៌កំបាំង ព្រឺ​ព្រួច និង រឿង​និទាន ជាដើម​។ Sabay E Novel ក៏​មាន​ប្រលោមលោក​ជា​សម្លេង និង ល្ខោន​វិទ្យុ​ល្អៗ ជាច្រើន​ទៀត​ផង​ដែរ​។

ទាញ​យក​កម្មវិធី​ទូរសព្ទ Sabay E-Novel សម្រាប់ iOS / Android ​ ​អ្នក​ដោ​ន​ឡូត Sabay E Novel App ដំបូង អាច​ទទួល​បាន​គម្រោង​ ២​ ផ្សេងគ្នា​គឺ​៖ “​ចូល​ប្រើ​ជាមួយ Facebook” និង “​ចូល​ប្រើ​សាកល្បង​”​។ ​បើ​ជ្រើសរើស​ប្រើ​គម្រោង “​ចូល​ប្រើ​សាកល្បង​” នោះ​លោក​អ្នក​អាច​អាន​និង​ស្តាប់​រឿង​ប្រលោមលោក បានតែ​៥​ភាគ​ប៉ុណ្ណោះ ក្នុង​មួយ​សប្ដាហ៍​។ ប៉ុន្តែ​លោកអ្នក​អាច អាន​ឬ​ស្តាប់ បាន​៥​ភាគ​បន្ថែម​ទៀត ប្រសិនបើ​លោកអ្នក​ចែកចាយ (Share) ប្រលោមលោក សំឡេង សម្រង់​សម្តី នៅ​លើ Facebook​។​ ​ ​ប៉ុន្តែ​ប្រសិនបើ​លោក​អ្នក​ជ្រើសរើស​ប្រើ​គ​ម្រោង “​ចូល​ប្រើ​ជាមួយ Facebook” លោក​អ្នក​អាច​អាន​និង​ស្តាប់​រឿង​ប្រលោមលោក ដោយ​ឥត​កំណត់​។ គ​ម្រោង​នេះ ចំណាយ​ប្រាក់តែ ៤​ពាន់​រៀល​ប៉ុណ្ណោះ ក្នុង​រយៈពេល​៣​ខែ​។

​តើ​ការបញ្ចូល​ទឹកប្រាក់​ធ្វើឡើង​យ៉ាង​ដូចម្តេច​? សូម​ទស្សនា​វី​ឌី​អូ ណែនាំ​ខាងក្រោម​នេះ​៖​

​ ​

អត្ថបទ៖ ឃុត សុខឿន