បុគ្គលិក​ Facebook បង្ហើប​អាថ៌កំបាំង​ ២ គ្មាន​អ្នកធ្លាប់​ដឹង​

  • 2017-03-27 23:57:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

«តើ​ក្រុមហ៊ុន​ Facebook មាន​អាថ៌កំបាំង​អ្វី​ខ្លះ​ដែល​បាន​រក្សា​យ៉ាង​សម្ងាត់​នោះ?» ជា​សំនួរ​ដែល​គេ​បាន​ចោទ​សួរ​លើ​វិបសាយ​ឆ្លើយ/សួរ​សំនួរ​ Quora។ គណនី​ឈ្មោះ​​ Alex Wu ដែល​ជា​បុគ្គលិក​របស់​ Facebook ផ្ទាល់​បាន​បង្ហើប​អាថ៌កំបាំង​ពីរ​​របស់​ក្រុមហ៊ុន​ដើម្បី​ជា​ការ​ឆ្លើយ​តប​សំនួរ​នេះ។

១. ​នៅ​ Facebook គ្មាន​នរណា​ម្នាក់​មាន​ការិយាល័យ​ផ្ទាល់​ខ្លួន សូម្បី​តែ​ស្ថាបនិក​ក្រុមហ៊ុន​លោក Mark Zuckerberg។ ត្បិត​ថា​ថ្នាក់​ដឹក​នាំ​ធំៗ​មួយ​ចំនួន​មាន​បន្ទប់​ប្រជុំ​ផ្ទាល់​ខ្លួន ប៉ុន្តែ​តុ​ធ្វើ​ការ​ពិត​ប្រាកដ​​របស់​ពួក​គេ​គឺ​នៅ​ជា​មួយ​បុគ្គលិក​ដទៃ​ទៀត។

២. Facebook Group គឺ​ជា​វិធី​សំខាន់​មួយ​ដែល​ក្រុម​ការងារ​នីមួយៗ​នៅ​ Facebook ធ្វើ​ការ​ទំនាក់​ទំនង​គ្នា​ និង ចែក​រំលែក​ព័ត៌មាន​​ទៅ​វិញ​ទៅ​មក។ នេះ​ប្រហែល​ជា​ការ​ចូល​រួម​ប្រើ​ប្រាស់​ផលិតផល​ផ្ទាល់​ខ្លួន​យ៉ាង​សកម្ម​មួយ​របស់​បុគ្គលិក​ Facebook៕

​​​​​​​​​​​

ប្រភព៖ Quora   ប្រែ​សម្រួល៖ សុខហេង

អត្ថបទថ្មី