ក្មេង​ខ្មែរ និង​ជយលាភី​ផ្សេង​ទៀត ចេញ​ពី​ភូមិ មក​តប​ស្នង​ទឹក​ចិត្ត​អ្នក​គាំទ្រ(វីដេអូ)

  • 2017-03-28 03:35:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មិន​ដល់​២៤​ម៉ោង​ផង គ្រាន់​តែ​ដឹង​ថា​ខ្លួន​ជាប់​ជយលាភី​លើ​ផ្នែក​រៀង​ៗ​ខ្លួន ក្មេង​ខ្មែរ និង​ជយលាភី​ផ្សេង​ទៀត​មាន ម៉ម ពេជ្ជរិទ្ធ ជុង សៀវ​ភីន ជា​ដើម បាន​ចេញ​មក​តប​ស្នង​ដល់​ទឹក​ចិត្ត​អ្នក​គាំទ្រ​ដែល​បាន​ផ្ដល់​ឲ្យ​ពួក​គេ​នូវ​លទ្ធផល​ដ៏​អស្ចារ្យ​រៀង​ៗ​ខ្លួន។

ជយលាភី​ទាំង​អស់ បញ្ជាក់​ថា​ពួក​គេ​ភ្ញាក់​ផ្អើល និង​រីករាយ​មែន​ទែន។ ដូច្នេះ​ហើយ ពួក​គេ​មាន​តែ​អរគុណ​អស់​ពី​ចិត្ត​ចំពោះ​អ្វី​ដែល​ប្រិយមិត្ត​បាន​ផ្ដល់​ឲ្យ។ លើស​ពី​នេះ ពួក​គេ​ទាំង​អស់​គ្នា ក៏​សុំ​ទោស​ចំពោះ​ការ​អវត្តមាន​ទៅ​ចូល​រួម​កម្មវិធី The MIC ជា​កន្លែង​ដែល​ពួក​គេ​ត្រូវ​បាន​ប្រកាស​ជយលាភី។

ស្ដាប់ មតិ​ផ្ទាល់​ខ្លួន​របស់​ពួក​គេ​ទាំង​អស់​គ្នា...!

អត្ថបទ៖ ទារិកា