​ចំណាយ ២០០​រៀល​ក្នុង ​១​ថ្ងៃ នឹង​ទទួលបាន​អត្ថប្រយោជន៍​រហូតដល់​ ១​ម៉ឺន​ដុល្លារ​

  • 2017-03-28 03:52:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គ្រឹះស្ថានមីក្រូ​ហិ​រញ្ញ​វត្ថុ អេ អឹម ខេ ភីអិលស៊ី បាន​ចាប់​ដៃគូ​ជាមួយ​ក្រុមហ៊ុន​ធានា​រ៉ាប់រ​ង​ហ្វ​ត​តេ និង​ហ្វ​ត​តេ​ម៉ាយ​ក្រូ​អិន​សួ​រឹ​នស៍ បង្កើត​ផលិតផល​ថ្មី​មួយ​ទៀត​គឺ សេវា​ធានា​រ៉ាប់រ​ង​គ្រោះថ្នាក់​បុគ្គល​។

បើ​យោងតាម​អ្នក​ជំនាញ​ផលិតផល​ថ្មី​នេះ​​នឹង​ជួយ​ការពារ​ក្រុមគ្រួសារ​ប្រជា​ជន​កម្ពុជា តាម​រយៈ​ធានា​បាន​នូ​វ​សុវត្ថិភាព​ផ្នែក​ហិរញ្ញវត្ថុ ទោះបី​ក្រុម​គ្រួសារនោះ​ជួប​បញ្ហា​គ្រោះ​ថ្នាក់​អ្វី​កើតឡើង​ក៏ដោយ​។ សេវា​ធានា​រ៉ាប់រ​ង​គ្រោះថ្នាក់​បុគ្គល ដោយ​គ្រាន់តែ​ចំណាយ​ត្រឹមតែ ២០០​រៀល​ប៉ុណ្ណោះ​ក្នុង​១​ថ្ងៃ នឹង​ទទួល​បបាន​អត្ថប្រយោជន៍​រហូតដល់ ១​ម៉ឺន​ដុល្លារ លើ​គ្រោះថ្នាក់​ផ្សេងៗ ដែល​អាច​នឹង​កើតឡើង​ចំពោះ​អ្នក។

ការ​ជួបប្រទះ​នឹង​គ្រោះថា្នក់​ជាយថាហេតុ​​នៅពេល​បច្ចុប្បន្ន​នៅតែ​ជា​ក្តីបារម្ភ​របស់​ប្រជា​ជន​កម្ពុជា។ នៅពេល​ដែលមាន​ហេតុការណ៍​អាក្រក់​នេះ​កើតឡើង លោក អ្នក​មិន​ត្រឹមតែ​បាត់បង់​មនុស្ស​ជា​ទីស្រលាញ់​ប៉ុណ្ណោះទេ ប៉ុន្តែ​ថែមទាំង​នឹង​បាត់បង់​សមាជិក​ម្នាក់​ ដែលជា​អ្នក​រកប្រាក់​ចំណូល​សម្រាប់​គ្រួសារ​។ ដូច្នេះ ទោះ​ចង់ឬ​មិន​ចង់​ក្រុមគ្រួសារ​របស់​លោក​អ្នកនឹង​ជួប​បញ្ហា​ប្រ​ឈម​ផ្នែក​ហិ​រញ្ញ​វត្ថុ​ជាក់​ជាមិនខាន​។ ម៉្លោះហើយ អេ អឹម ខេ ក៏ដូចជា ក្រុមហ៊ុន​ហ្វ​ត​តេ និង​ហ្វ​ត​តេ​ម៉ា​យ​ក្រូ​អិន​សួ​រឹ​នស៍ បាន​បង្កើត​ផលិតផល​ថ្មី​នេះឡើង ដើម្បី​ជួយ​សម្រួល​ផ្នែក​ហិរញ្ញវត្ថុ​ដល់​ប្រជា​ជន​កម្ពុជា​ទូទៅ​។​

លោក សួន ពិសី ប្រធាន​នាយក​ប្រតិបត្តិ​អាជីវកម្ម (​ឥណទាន និង​សេវា​ធានា​រ៉ាប់​រង​ខ្នាតតូច​) បាន​លើកឡើងថា “​អ្វី​ដែល​យើង​បាន​ជួបប្រទះ​គឺថា នៅពេលដែល​ក្រុមគ្រួសារ​មួយ​បាត់បង់​សមាជិក ជាពិសេស​អ្នក​បង្គោលគ្រួសារ ជួប​គ្រោះថ្នាក់​ផ្សេងៗ នោះ​គ្រួសា​ររបស់គាត់​នឹង​មាន​បញ្ហា​ប្រ​ឈម​ខ្លាំង​ផ្នែក​ហិ​រញ្ញ​វត្ថុ ពេល​ខ្លះ​ធ្វើឲ្យ​គ្រួសារ​របស់គាត់​ធ្លាក់​ចូលទៅក្នុង​ភាពក្រីក្រ ដោយសារតែ​ការ​ចំណាយ​លើ​សេវា​ព្យាបាល​ផ្សេងៗ​ជាច្រើន​។ ដោយ​មើលឃើញ​ពី​ការ​លំបាក​នេះហើយ ទើប អេ អឹម ខេ ក៏ដូចជា ក្រុមហ៊ុន​ហ្វ​ត​តេ និង ហ្វ​ត​តេ​ម៉ា​យ​ក្រូ​អិន​សួ​រឹន​ស៍​បាន​បង្កើត​សេវា​ធានា​រ៉ាប់​រង​គ្រោះ​ថ្នាក់​បុគ្គ​ល​នេះ​ឡើង ក្នុង​ន័យ​ដើម្បី​ជួយ​សម្រួល​បន្ទុក​ចំ​ណាយ​នៅក្នុង​គ្រួសារ​បាន​មួយ​ចំ​ណែ​ក​ធំ ហើយ​រក្សា​បាន​លំនឹង​ផ្នែក​ហិ​រញ្ញ​វត្ថុ ទោះបី​សមាជិក​ក្រុមគ្រួសា​រ​របស់​ពួកគាត់​មាន​គ្រោះ​ថ្នាក់​អ្វី​កើតឡើង​ក៏ដោយ​។​”

​លោក យក់ ចំរើន​ប្ញ​ទ្ឋិ នាយក​ក្រុមហ៊ុន​ហ្វតត​អិន​សួ​រឹ​នស៍​ និង​ជា​ប្រធាន​ក្រុម​ប្រឹក្សា​ភិ​បាល​ក្រុមហ៊ុន​ហ្វ​ត​តេ​ម៉ា​យ​ក្រូ​អិន​សួ​រឹ​នស៍ បាន​លើកឡើងថា “​ផលិតផល​ថ្មី​នេះ គឺ​មាន​សារៈ​សំខាន់​ខ្លាំងណាស់​ព្រោះ​វា​ជា​សំណាញ់​សុវត្ថិភាព​ការពារ​ក្រុមគ្រួសារ​របស់​លោកអ្នក​។ សេវា​ធានា​រ៉ាប់រ​ង​គ្រោះថ្នាក់​បុគ្គល​ធ្វើ​ឲ្យ​គ្រួសារ​លោក​អ្នក​មាន​ភាព​កក់ក្តៅ ទោះជា​មាន​បញ្ហា​អ្វី​កើតឡើង​ក៏ដោយ។​”

អត្ថបទ៖ ប៊ិន ប៊ុណ្ណា

អត្ថបទពេញនិយម
អត្ថបទថ្មី