ខ្លះៗ​ពី​​អ្នក​គូរ​ផែនទី​ក្នុង​​រឿង​ "បេសកកម្ម​មួយ: ទាសករ​ផ្លូវ​ចិត្ត" (វីដេអូ)

  • 2017-03-28 06:32:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ប្រលោម​លោក​ល្បី​ក្នុង​ស្រទាប់​យុវវ័យ "បេសកកម្ម​មួយ: ទាសករ​ផ្លូវ​ចិត្ត" បាន​​ទទួល​ការ​គាំទ្រ​យ៉ាង​ខ្លាំង​​បន្ទាប់​ពី​ចេញ​លក់​ជា​ផ្លូវ​ការ ថ្ងៃ​នេះ Sabay នឹង​ណែនាំ​វិចិត្រករ​គូរ​ផែន​ទី​ក្នុង​សាច់​រឿង​នេះ​ផ្ទាល់​តែ​ម្ដង។

លី ប៊ុនផេង ជា​វិចិត្រករ​គូរ​ផែន​​ទី​បាន​លើក​ឡើង​ថា​ខ្លួន​ជា​​និស្សិត​ផ្នែក​ស្ថាបត្យកម្ម តែ​​ចូល​ចិត្ត​ការ​គូរ​រូប​តាំង​ពី​តូច​មក​ម្លេះ ហើយ​ធ្លាប់​បាន​ធ្វើការ​មួយ​ចំនួន​ទាក់​ទង​ទៅ​នឹង​ការ​គូរ​កន្លង​មក រហូត​បាន​ជួប​ម៉ានិត និង​សហការ​ជាមួយ​គ្នា​ក្នុង​គម្រោង "ស្រលាញ់​សៀវភៅ"។ "ដំបូង​ឡើយ​ខ្ញុំ​ខ្លួន​ឯង​ផ្ទាល់​ក៏​មិន​ច្បាស់​ដូច​គ្នា​ថា​គូរ​វា​បាន តែ​ទាល់​តែ​បាន​ពិភាក្សា​និង​ធ្វើការ​ជាមួយ​ ម៉ានិត​ច្រើន​ទើប​ខ្ញុំ​សម្រេច​ចិត្ត​ថា​គូរ" ។ វិចិត្រករ​បន្ត។

ចំណែក​ឯ​ ម៉ានិត​ វិញ​លើក​ឡើង​ថា កាល​ដែល​សម្រេច​ចិត្ត​​សហការ​ជាមួយ ប៊ុនផេង ជាក់​ស្ដែង លោក​ជា​អ្នក​ស្គាល់​គ្នា​ស្រាប់​ និង​មើល​ឃើញ​ពី​សមត្ថភាព​ក្នុង​ការ​គូរ​ ជាពិសេស​គឺ​ភាព​មហិច្ឆតា​ក្នុង​ការងារ​រួម​ទាំង​ធ្វើការ​​ឆាប់​រហ័ស​ជាមួយ​គ្នា​ផង​ដែរ៕

ទស្សនា​វីដេអូ​ខាង​ក្រោម​សម្រាប់​ព័ត៌មាន​បន្ថែម៖

អត្ថបទ៖ Samedy