ជារៀងរាល់ឆ្នាំ សិស្សនិស្សិតកម្ពុជា ២៧នាក់ ទទួលអាហារូបករណ៍ ទៅបន្ដការសិក្សា នៅឥណ្ឌា

  • 2017-03-28 07:25:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ភ្នំពេញ៖ ឯកអគ្គរដ្ឋទូតឥណ្ឌា​ ប្រចាំនៅកម្ពុជាលោក ណាវីន ស្រ៊ីវ៉ាស្ទាវ៉ា នៅក្នុងកម្មវិធីអាហា រូបករណ៍ពិសេស សម្រាប់សិស្សនិស្សិត កម្ពុជា ស្ថិតនៅមជ្ឈមណ្ឌលកិច្ចសហប្រតិបត្តិការកម្ពុជា-ជប៉ុន មានប្រសាសន៍ លើកឡើងថា ជារៀងរាល់ឆ្នាំសិស្សនិស្សិតកម្ពុជា ២៧នាក់ បានទទួលអាហារូបករណ៍ ទៅបន្ដការសិក្សា នៅតាមសាកលវិទ្យាល័យនានា ក្នុងប្រទេស ឥណ្ឌា ដែលជាសាកលវិទ្យាល័យ ល្បីៗ ទទួលស្គាល់ជាអន្ដរជាតិ។

ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានក្រោយកម្មវិធីអាហារូបករណ៍ពិសេស សម្រាប់សិស្សនិស្សិតកម្ពុជាឆ្នាំ២០១៧ នៅព្រឹកថ្ងៃទី២៨ ខែមិនា ឯកអគ្គរដ្ឋទូតឥណ្ឌាលោក ណាវីន ស្រ៊ីវ៉ាស្ទាវ៉ា បានឲ្យដឹងទៀតថា "ឆ្នាំមុនយើង មានសិស្សនិស្សិតចំនួន ២៥រូបបានជាប់អាហារូបករណ៍ ក្នុង ២៤រូបបានទៅសិក្សានៅទីនោះ ប៉ុន្ដែម្នាក់ទៀត បានខកខាន ហើយឆ្នាំនេះដែរ យើងមានសិស្សនិស្សិតចំនួន ២៧រូប ក្នុងនោះមានចំនួន ២៦រូបដែលគ្រោង នឹងទៅបន្ដការសិក្សានៅប្រទេសឥណ្ឌា"។

លោកឯកអគ្គរដ្ឋទូត បានបន្ដទៀតថា គិតត្រឹមឆ្នាំ២០១៧នេះ សិស្សនិស្សិតកម្ពុជា ដែលបានទទួល អាហារូបករណ៍ ទៅបន្ដការសិក្សានៅ ប្រទេសឥណ្ឌាមានចន្លោះពី ៣០០ ទៅ៤០០នាក់ ដែលអ្នកទាំងនោះ ត្រូវបានផ្គត់ផ្អង់ការចំណាយផ្សេងៗ រួមមាន៖ ថ្លៃសិក្សា ប្រាក់ឧបត្ថម្ភ ចញ្ចឹមជីវិត ឬការរស់នៅ ប្រាក់ឧបត្ថម្ភ សៀវភៅ ប្រាក់ឧបត្ថម្ភលើកន្លែងស្នាក់នៅ សំណងនៃការចំណាយវេជ្ជសាស្រ្ត និងសំបុត្រយន្ដហោះធ្វើដំណើរ ទៅមកឥណ្ឌា-កម្ពុជា។

នៅក្នុងនោះដែរ រដ្ឋលេខាធិការនៃក្រសួងអភិវឌ្ឍន៍ជនបទលោក សៅ ជីវ័ន្ដ ដែលជាអតីតសិស្សនិស្សិត បានទៅ សិក្សានៅក្នុងប្រទេស ឥណ្ឌា បានលើកឡើងថា ការទៅសិក្សានៅប្រទេសឥណ្ឌាសិស្ស និស្សិតបានទទួលផល ប្រយោជន៍ ៣យ៉ាង "ទី១ យើងបានទទួល ការគោរពគ្នាទៅវិញទៅមក ទី២យើងបានចេះភាសាអង់គ្លេស ដូចទៅប្រទេសផ្សេងទៀតដែលថាជាប្រទេសល្អ និងទី៣ តម្លៃនៃការចាយវាយថោក ដែលយើងមិនសូវជា ពិបាកក្នុងការសិក្សា"លោកបន្ដថា សាលានៅប្រទេសឥណ្ឌា មានច្បាប់តឹងរ៉ឹង និងត្រូវបានទទួល ស្គាល់ជា អន្ដរជាតិ នៅពេលដែលសិស្សនិស្សិតបានទទួល អាហារូបករណ៍ទៅសិក្សានៅឥណ្ឌា ហើយចង់ទៅបន្ដការសិក្សា នៅក្នុងប្រទេសផ្សេង គឺអាចធ្វើបានយ៉ាងងាយ៕

ប្រភព៖ dap-news