អែម​! ប្រាក់ មុន្នីឧត្តម ​ប្តេជ្ញា​ធ្វើ​ជា​ភ្ញៀវ​ដ៏​ល្អ​សម្រាប់​យប់​នេះ​

  • 2017-03-28 07:51:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា​បាន​ធ្វើ​ដំណើរ​ទៅ​សួរ​សុខ​ទុក្ខ​ក្រុម​ជម្រើស​ជាតិ​ហ្សកដានី​តាំង​ពី​ថ្ងៃ​ទី​២៣ ខែ​មីនា និង​ត្រូវ​ត​ទល់​ដាក់​គ្នា​នៅ​លើ​វាល​ស្មៅ​នៃ​ពហុកីឡដ្ឋាន​អន្ដរជាតិ​ King Abdullah II វេលា​ម៉ោង​១១​យប់​នេះ​​ម៉ោង​នៅ​កម្ពុជា​​ក្នុង​យុទ្ធនាការណ៍​​វគ្គ​សន្សំ​ពិន្ទុ​ក្នុង​ពូល​ C ពាន​រង្វាន់​ AFC Asian Cup 2019។

ប្រាក់ មុន្នីឧត្តម (ខៀវ) និងកីឡាករឥណ្ឌា (ស)

មុន​នេះ​បន្តិច​តារា​ឆ្នើម​ជម្រើស​ជាតិ​កម្ពុជា ប្រាក់ មុន្នីឧត្តម​បាន​សរសេរ​នៅ​លើ​Facebook របស់​ខ្លួន​ថា ៖«​ទោះ​បី​ជា​ក្រុម​អ្នក​ខ្លាំង​ឬ​បែប​ណា​ក៏​ដោយ​ ក៏​ពួក​យើង​មិន​បោះ​បង់​សមត្ថភាព​ដែល​ពួក​យើង​មាន​ដែរ​ ហើយ​ពួក​យើង​នឹង​រីករាយ​នឹង​ធ្វើ​ជា​ភ្ញៀវ​ដ៏​ល្អ​សម្រាប់​​អ្នក ​ទោះ​បី​ជា​មាន​លទ្ធផល​បែប​ណា​ក៏​ដោយ​ ក៏​ពួក​ខ្ញុំ​មាន​អ្នក​គាំទ្រ​រាប់​ម៉ឺន​អ្នក​ចាំ​ទទួល​និង​ធ្វើ​ជា​កម្លាំង​ចិត្ត​សម្រាប់​ពួក​ខ្ញុំ​ជា​និច្ច»។

អត្ថបទ៖ ជាន ចាន់រ៉ា