​ក្រសួង​កសិកម្ម​​​ ហាម​​​​​មិន​អោយ​​ប្រើ​​ថ្នាំ​កសិកម្ម​ ដែល​​ផ្ទុក​សារធាតុ​សកម្ម​ Tricyclazole

  • 2017-03-28 09:18:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​​ថ្ងៃ​ទី​ ២៧​ ​មីនា​ ឆ្នាំ​២០១៧​ ម្សិល​មិញ​នេះ​ ឯកឧត្ដម​ ​វេង​ សាខុន​ រដ្ឋ​មន្ត្រី​ក្រសួង​ កសិកម្ម​ រុក្ខា​ប្រមាញ់​ និង នេសាទ​ បាន​ចុះ​ហត្ថលេខា​ ប្រកាស​អោយ​​បញ្ឈប់​​នាំ​ចូល​​-ចែក​ចាយ និង ប្រើ​ប្រាស់​ថ្នាំ​កសិកម្ម​ដែល​​មាន​ផ្ទុក​នូវ​សារជាតិ​គីមី​សកម្ម​ Tricyclazole​ ។

​ការ​ហាម​ឃាត់​នេះ​គឺ​ធ្វើ​ឡើង​ដោយ​ផ្អែក​លើ​សេចក្ដីជូនដំណឹង​​មួយ​របស់​​សហភាព​អឺរ៉ុប​ (EU) ​ដែល​បាន​ហាម​ឃាត់​ការ​នាំ​ចូល​អង្ករ​ដែល​មាន​ផ្ទុក​សារជាតិ​Tricyclazole​​ លើស​ពី​ 0,01 មីលីក្រាម​ក្នុង​​អង្ករ​មួយ​​គីឡូក្រាម​​ទៅ​កាន់​​សហភាព​អឺរ៉ុប​។​ ដូច​នេះ​​ដើម្បី​​ធានា​ដល់​សុខភាព​សាធារណៈ​ ​ការ​រក្សា​គុណភាព​ និង កេរ្តិ៍​ឈ្មោះ​ដ៏​ល្បី​នៃ​អង្ករ​របស់​ព្រះរាជាណាចក្រ​កម្ពុជា​ ក្រសួង​កសិកម្ម​​បាន​ណែនាំ​នូវ​ចំណុច​​សំខាន់​ៗ​មួយ​​ចំនួន​ដូច​ជា​៖

រូបភាពពី អ៊ីនធឺណេត

១​ ​បញ្ឈប់​ការ​ប្រើ​ប្រាស់​ថ្នាំ​កសិកម្ម​ដែល​មាន​​សារធាតុ​សកម្ម​ Tricyclazole​ ​ទៅ​លើ​ដំណាំ​ស្រូវ​ ​ព្រោះ​វា​​អាច​បន្សល់​ទុក​​សំណល់​ថ្នាំ​ក្នុង​គ្រាប់​​អង្ករ​។

២​ ​បញ្ឈប់​ការ​​នាំ​ចូល​ និង ចែក​ចាយ​ថ្នាំ​កសិកម្ម​ ដែល​មាន​​សារធាតុ​​ខាង​លើ​នេះ​។

៣​ ​មន្ទីរ​កសិកម្ម​​ រុក្ខា​ប្រមាញ់​ និង ​នេសាទ​មាន​ភារកិច្ច​ក្នុង​ការ​​ចុះ​ត្រួត​ពិនិត្យ​ ​ជួយ​​អប់​រំ ​ផ្សព្វ​ផ្សាយ​ ដល់​ដេប៉ូ​លក់​ ព្រម​ទាំង​ប្រជាកសិករ​អោយ​បាន​ដឹង​ និង យល់​ពី​រឿង​នេះ​។

​​​​​​​​​​​​​​​​​​​​​៤​ អគ្គនាយកដ្ឋាន​កសិកម្ម​ ត្រូវ​​សិក្សា​ស្រាវជ្រាវ​បន្ថែម​​ ដើម្បី​រក​ថ្នាំ​កសិកម្ម​ថ្មី​​​មក​ប្រើ​ជំនួស​វិញ​។​ ​​ថ្នាំ​ទាំង​នោះ​​គឺ​​​មិន​​មាន​ផល​ប៉ះ​ពាល់​ ឬ ត្រូវ​បាន​​ហាមឃាត់​​​នោះ​ឡើយ​។​​ មួ​យ​វិញ​ទៀត​ ​​ត្រូវ​បន្ត​ពិនិត្យ​​​លើ​​​ផ្នែក​អនាម័យ​ និង ​សំណល់​ថ្នាំ​កសិកម្ម​ដែល​មាន​នៅ​ក្នុង​​​គ្រាប់​អង្ករ​​​អោយ​បាន​ច្បាស់​ មុន​ពេល​អនុញ្ញាត​អោយ​​នាំ​ចេញ​ទៅ​ក្រៅ​ប្រទេស​។​​ ប្រការ​នេះ​គឺ​ដើម្បី​ធានា​​រក្សា​អោយ​បាន​នូវ​​​គុណភាព​ ​បរិមាណ​ និង កេរ្តិ៍​ឈ្មោះ​​របស់​អង្ករ​កម្ពុជា​។​​​​​​​

អត្ថបទ៖​ ចន្ថា

ក្រសួង​ កសិកម្ម​ រុក្ខា​ប្រមាញ់​ និង នេសាទ​

អត្ថបទពេញនិយម