គណៈរដ្ឋមន្រ្តី ប្រាប់ក្រសួងសុខាភិបាល ឲ្យទប់ស្កាត់ការនាំចេញទឹកដោះម្ដាយ ទៅអាមេរិក

  • 2017-03-28 08:12:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ភ្នំពេញ៖ទីស្ដីការគណៈរដ្ឋមន្ដ្រី បានណែនាំឲ្យក្រសួងសុខាភិបាល ចាត់វិធានការជាបន្ទាន់ចំពោះការនាំចេញ ទឹកដោះម្ដាយពីប្រទេសកម្ពុជា ទៅកាន់សហរដ្ឋអាមេរិក ដោយក្រុមហ៊ុន “គុណមាតា” ដែលមានឈ្មោះ ក្នុងបញ្ជីពាណិជ្ជកម្ម ថា Ambrosia labs Co ,Ltd ។

យោងសេចក្ដីជូនដំណឹង របស់ទីស្ដីការគណៈរដ្ឋមន្ដ្រី នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៧ នេះបានឲ្យដឹងថា “ចំពោះករណីសំណើសុំការ សម្រេចអំពីការនាំចេញទឹកដោះម្ដាយ ពីព្រះរាជាណាចក្រកម្ពុជា ទៅកាន់សហរដ្ឋអាមេរិក ដោយក្រុមហ៊ុន “គុណមាតា” ដែលមានឈ្មោះក្នុងបញ្ជីពាណិជ្ជកម្ម ថា Ambrosia labs Co ,Ltdរាជរដ្ឋាភិបាលបានសម្រេច ដូចខាងក្រោម៖១.ត្រូវចាត់ការទប់ស្កាត់ជាបន្ទាន់ ចំពោះការប្រមូលទិញ និងនាំចេញទឹកដោះម្ដាយ ពីប្រទេសកម្ពុជា ទៅអាមេរិក,២. បើទោះបីជាកម្ពុជា ក្រលំបាកយ៉ាងណា ក៏មិនដល់កម្រិតលក់ទឹកដោះម្ដាយផងដែរ” ៕

ប្រភព៖ dap-news