គម្រោង Bag to School ជួយ​សិស្ស​ជាង ១ ០០០ នាក់ នៅស្រុក​បាភ្នំ

  • 2017-03-28 08:34:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សភា​យុវ​ពាណិជ្ជករ​អន្តរជាតិ​កម្ពុជា​សាខា​ភ្នំពេញ បាន​ប្រារព្ធ​ពិធី​ចែក​សម្ភារៈ​សិក្សា​ដែលមាន​ឈ្មោះ​ថា កាតាប​ទៅ​សាលា​រៀន ដែល​ហៅ​កាត់​ថា Bag to School ដល់​សិស្ស​ចំនួន ១៤០០ នាក់​មកពី ៤៧ បឋមសិក្សា ដែល​ស្ថិតក្នុង​ស្រុក​បា​ភ្នំ ខេត្ត​ព្រៃវែង កាលពីពេល​ថ្មីៗ​នេះ។

គម្រោង​នេះ​​ មាន​ការគាំទ្រ​ពី​ម​ន្ទីរ​បរិស្ថាន​ខេត្ត​ព្រៃវែង មន្ទីរ​អប់រំ​ខេត្តព្រៃវែង សហភាព​សហ​ព័ន្ធ​យុវជន​កម្ពុជា​​ខេត្ត​ព្រៃវែង និង​មាន​ការចូលរួម​ពី​សំណាក់​អភិបាលរង​ស្រុក​បា​ភ្នំ អាជ្ញាធរ​ដែនដី លោកគ្រូ-​អ្នកគ្រូ អាណា​ព្យាបាល​សិស្ស ក្រុម​ប្រឹក្សាភិបាល និង​សមាជិក​សមាជិកា​នៃ JCI Phnom Penh, JCI Marina (Singapore), JCI Hong Kong (Harbour), ម្ចាស់​ឧបត្ថម្ភ​គ​ម្រោង និង​ក្រុម​អ្នក​ស្ម័គ្រចិត្ត​ទាំងអស់​។​

Bag to School គឺជា​គ​ម្រោង​សប្បុរសធ​ម៏​ដែល​ត្រូវបាន​គេ​ស្គាល់​ជាច្រើន​ជា​របស់ JCI ភ្នំពេញ ដែល​បានផ្តល់​នូ​វ​គុណ​ប្រយោជន៏​ដល់​ស​ង្គ​ម​កម្ពុជា ជាពិសេស​ក្នុង​តំបន់​ដាច់ស្រយាល អស់​រយៈពេល​៦ឆ្នាំ​មកហើយ​ចាប់តាំងពី​ឆ្នាំ ២០១២​។

Bag to School លើក​ទី​ប្រាំមួយ​នេះ​កើតឡើង​ដោយ​មាន​ការផ្តួចផ្តើម​ពី JCI ភ្នំពេញ និង JCI សិង្ហ​បុរី​។ ក្រៅពី​គណៈកម្មការ​រៀប​ចំ​កម្មវិធី​ព្រឹត្តិការណ៏​នេះ ក៏​មាន​ការចូលរួម​ពី​សំណាក់ អ្នក​ឧបត្ថម្ភ សាធារណៈ​ជន ភ្ញៀវ​កិត្តិយស និង​អ្នក​ស្ម័គ្រចិត្ត​ដោយ​បាន​ដាក់​ទាំង​កម្លាំង​កាយ និង​កម្លាំងចិត្ត​ក្នុង​ការធ្វើ​គ​ម្រោង​នេះ​ដើរ​បាន​រហូត​ចាប់​តាំងពី​លើក​ដំបូង​។

គ​ម្រោង Bag to School ឆ្នាំ ២០១៧ ត្រូវបាន​ធ្វើ​ទ្បើង​នៅក្នុង​សាលា​នាគ​រ​ង្សី ភូមិ​ក្តី​ដូង ឃុំ​រោងដំរី ស្រុក​បា​ភ្នំ ខេត្ត​ព្រៃវែង ដែល​មាន​ចំនួន​សរុប​៤៧ បថ​ម​សិក្សា រួមមាន​៖ សិរី​ស​ន្ធាយ ព្រៃ​ទំពូង ទ័ព​ស្តេច ព្រះ​ស្រី​សារពេជ្ញ ទួល​ប្រាសាទ កំពង់ស្លែង នាគ​រ​ង្សី ពង​ពស់ គ្រោក ក្រាំង​ស្លា ទី​តា​ងើយ ក្តី​ដូង ក​ន្ទ្រា​ន ឈើកាច់ ឃ្លាំង ព្រៃ​ក្តួច គ្រួស ទ្រា ដី​ថុយ ប្រស្រែ បឹង​ព្រះ ស្នេហ៏រា​ន តា​ម៉ៅ គោក​សណ្តែក ទ្រ​ង់​ខ្លា ព្រះរាជ​មាន​ជ័យ ជ្រួល​ថ្មី ខ្សាច់​ស​រ៏ សិ​ម្កលី បា​ខៅ ច្រក​ស្វាយ ត្រពាំង​សិការ ទួល​រកា ក្តីសង្ឃឹម ចាន​រ៉ា ព្រៃ​ប្រង់ ធ្លក ជ្រៃ​ឧត្តម សុបិន​ស្វាយ សាមសិប ព្រះវិហារ​ធំ ពៅ​ធិ​អណ្តោត កំរ៉េ​ង កា​ឡី ព្រេច សាមគ្គី​បឹង​ស្មាច់ ស្តឺ​។​

កាល​ពី​ឆ្នាំ ២០១៥ គម្រោង​Bag to School ក៏​ទទួលបាន​ជ័យលាភី​ លើ​ការផ្តល់​ប្រយោជន៏​ដ៏​ធំ​ជាងគេ​ក្នុង​ការជួយ​សង្គម​ក្នុង​ចំ​ណោម​គម្រោ​ង​JCI ទាំងអស់​ក្នុង​សន្និបាត JCI ពិ​ភព​លោក នៅ​ប្រទេស​ជប៉ុន​។ កាលពី​ឆ្នាំ​២០១៦ ទទួល​ជ័យលាភី​ពីរ​ទៀ​ត​គឺ The Most Outstanding Local Project និង The Best Long Term Local Community Program នៅក្នុង​សន្និបាត អាស៊ី​ប៉ា​ស៊ី​ហ្វិ​ច តៃវ៉ាន់៕​

អត្ថបទ៖ ដៃគូសហការ