សម្តេច ហ៊ុន សែន លើក​ទឹក​ចិត្ត ក្រុម​កម្ពុជា​ ទោះ​ចាញ់​ ហ្សកដានី​ ​

  • 2017-03-28 23:46:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជាបាន​ទទួល​បរាជ័យ​យ៉ាង​អាក្រក់​ក្រោម​ថ្វី​ជើង​​​ក្រុម​ម្ចាស់​ផ្ទះ​ហ្សកដានី​ដោយ​លទ្ធផល​រហូត​ដល់​៧-០ ​សម្រាប់​ការ​ប្រកួតបើក​ឆាក​ក្នុង​ពូល C នៃ​ពាន​រង្វាន់​​​ជើង​ឯក​អាស៊ី​ AFC Asian Cup 2019 កាល​ពី​យប់​មិញ។

ទោះ​ជា​យ៉ាង​ណា​លលទ្ធផល​យ៉ាង​ណា​ក៏​ក៏​ដោយ ក៏​សម្តេច​តេជោ ហ៊ុន សែន នាយក​រដ្ឋ​មន្ត្រូ​នៃ​ព្រះ​រាជាណា​ចក្រ​កម្ពុជា​នៅ​​តែ​គាំទ្រ​លើក​ទឹក​ចិត្ត​ដដែល។ សម្តេច​បាន​សរសេរ​ថា ៖«សូម​អបអរ​សាទរ​ក្រុម​កីឡា​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា​ ដែល​បាន​ខិត​ខំ​ប្រកួត​ជា​មួយ​ក្រុម​កីឡា​បាល់ទាត់​ ហ្សកដានី​​(Cambodia -០ vs Jordan-7)​ក្នុង​ការ​ប្រកួត​ពាន​រង្វាន់​ជើង​ឯក​អាស៊ី​២០១៩​ វគ្គ​ជម្រុះ​ជុំ​ចុងក្រោយ​ (AFC​ Asian​ Cup​ 2019​ Final​ Group​ Qualifiers)​ដែលទើប​បាន​បញ្ចប់​ នៅ​ពហុកីឡដ្ឋាន​អន្ដរជាតិ​ King​ Abdullah​ II​ នៅ​មុន​នេះ​បន្តិច»។

«ខ្ញុំសូម​កោត​សរសើរ​ចំពោះ​សមត្ថភាព​ក្មួយ​ៗ​កីឡាករ​ជម្រើស​ជាតិ​កម្ពុជា​ ដែល​បាន​ខិត​ខំ​លេង​បាន​យ៉ាង​ល្អ​ក្នុង​លក្ខណៈ​មិត្តភាព​អន្តរជាតិ​ ដែល​បាន​បង្ហាញ​អោយ​ឃើញ​ពី​ការ​រីក​ចម្រើន​ វិស័យ​កីឡា​នៅ​ក្នុង​ប្រទេស​កម្ពុជា​យើង​។ ចាញ់​ឈ្នះ​គឺ​ជាការ​ធម្មតា​ សង្ឃឹម​ថា​ក្មួយ​ៗ​កីឡាករ​នឹង​ខិតខំ​ លេង​អោយ​កាន់​តែ​ល្អ​ដើម្បី​ទទួល​ជ័យជំនះ​នៅ​ក្នុង​ការ​ប្រកួត​លើក​ក្រោយ»។

«អរគុណ​បង​ប្អូន​ប្រជា​ពលរដ្ឋ​ដែល​គាំទ្រ​វិស័យ​កីឡា​ និង​សូម​ជូន​ពរ​កីឡា​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា​ ទទួល​បាន​ជោគជ័យ​ជា​បន្ត​បន្ទាប់​នៅ​ ក្នុង​ការ​ប្រកួត​លក្ខណៈ​អន្តរជាតិ​ខាង​មុខ​ទៀត»៕

អត្ថបទ៖ ជាន ចាន់រ៉ា