រន្ធត់ណាស់! យន្តហោះ​ដឹក​អ្នកដំណើរ ១៤១នាក់ ចុះចត​ខុសផ្លូវ ផ្ទុះឆេះ​យ៉ាងសន្ធោសន្ធៅ

  • 2017-03-29 01:53:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យន្តហោះ Boeing 737 របស់​ក្រុមហ៊ុន​អាកាសចរ​ប៉េរូ Peruvian Airlines ដែល​ដឹក​អ្នក​ដំណើរ​ចំនួន ១៤១នាក់ បាន​រេ​ចេញ​ពី​ផ្លូវ និង​ផ្ទុះ​ឆេះ​យ៉ាង​សន្ធោសន្ធៅ នៅ​ពេល​ចុះចត នៅ​ឯ​ព្រលានយន្តហោះ Francisco Carle Airport ក្នុង​ទីក្រុង Jauja ប្រទេស​ប៉េរូ។

ហេតុការណ៍​នេះ​បាន​កើត​ឡើង នៅ​វេលា​ម៉ោង​៤ និង៣០​នាទី​រសៀល ម៉ោង​នៅ​ប៉េរូ (ត្រូវនឹងម៉ោង៤ និង ៣០នាទីព្រឹក នៅកម្ពុជា) ថ្ងៃ​ទី​២៩ ខែ​មីនា ឆ្នាំ​២០១៧ នេះ​តែម្ដង។ នេះ​បើ​តាម​ការ​បញ្ជាក់​ពី​ក្រុមហ៊ុន​អាកាសចរ​ខាងលើ។

ទោះ​បី​ជា​យ៉ាង​ណា អ្នក​ដំណើរ​ចំនួន ១៤១​នាក់​នៅ​លើ​យន្តហោះ មិន​មាន​រង​របួស​ធ្ងន់ធ្ងរ​អ្វី​ឡើយ ហើយ​បាន​ជម្លៀស​ចេញ​ដោយ​សុវត្ថិភាព បន្ទាប់​ពី​កើត​ហេតុការណ៍​ដ៏​គួរ​ឲ្យ​រន្ធត់​នោះ។

អ្នកដំណើរ​ម្នាក់​មាន​ឈ្មោះ​ថា Jessica Núñez បាន​ប្រាប់​ឲ្យ​ដឹង​ថា អ្នក​បើក​យន្តហោះ ហាក់​បី​ដូច​ជា​បាត់បង់​ការ​គ្រប់គ្រង​លើ​យន្តហោះ នៅ​ពេល​ចុះចត បន្ទាប់​ពី​ស្លាប​យន្តហោះ​ខាង​ស្ដាំ​បាន​បាក់ ហើយ​ភ្លើង​ក៏​ចាប់ផ្ដើម​ឆាបឆេះ​ឡើង៕

សូម​ទស្សនា​វីដេអូ​ខាងក្រោម​ទាំង​អស់​គ្នា៖

ប្រភព៖ RT   ប្រែ​សម្រួល៖ សេង ឡុង