វីដេអូ​ ទេព រិនដារ៉ូ​ ដង្ហែ​សព​​ ស្វែង សុជាតា ក្នុង​រឿង​ "១៥រោច​"

  • 2017-03-29 02:40:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ម្សិល​មិញ​នេះ​ផលិត​កម្ម​កេសារ៉ា​បាន​ចេញ​ថត​ប្លង់​​មួយ​​​នៅ​វត្ត​ប្រសាទ​ក្នុង​រឿង​ "១៥រោច​" ក្នុង​ប្លង់​នេះ​ដែរ​​ ​លោក​ ទេព រិន្ទដារ៉ូ ដង្ហែ​សព​អ្នក​នាង​​ ស្វែង សុជាតា​ ដែល​ត្រូវ​ជា​ម្ដាយ​ទៅ​បូជា​។

ជ័យ រិទ្ធា បាន​មាន​ប្រសាសន៍"​បាទ​នៅ​ក្នុង​ថ្ងៃ​នេះ​យើង​ថត​ឈុត​បុណ្យ​សព​ អ្នកនាង ស្វែង​ សុជាតា ដែល​ត្រូវ​ជា​ម្ដាយ​លោក​ ទេព រិន្ទដារ៉ូ​ ហើយ​រឿង​ "១៥​រោច​" យើង​បាន​ចេញ​ថត​បាន​៣០​ភាគ​រយ​ហើយ​មក​ដល់​ពេល​នេះ"។ ប្លង់​ដង្ហែ​សព​​អ្នក​នាង​ ស្វែង សុជាតា​ កាល​ពី​ម្សិល​មិញ​ចូល​រួម​សម្ដែង​ដោយ​លោក ទេព រិន្ទដារ៉ូ កញ្ញា កុល ដាវី លោក លឹម រដ្ឋា ព្រម​ទាំង​ប្រជា​ពល​រដ្ឋ​ដែល​រស់​នៅ​ក្បែរ​វត្ត​ប្រាសាទ​ផង​ដែរ​។

លោក​បន្ថែម​ថា​ បន្ទាប់​ពី​ថត​រឿង​ "១៥​រោច​" នេះ​ចប់​ផលិត​កម្ម​កេសារា នឹង​ត្រៀម​ផលិត​ខ្សែ​ភាព​យន្ត​ជា​បន្ត​បន្ទាប់​ទៀត​ដើម្បី​វាយ​លុក​លើ​ទី​ផ្សារ​ ព្រោះ​ទីផ្សារ​ភាព​យន្ត​នៅ​ក្នុង​ស្រុក​ខ្មែរ​នា​ពេល​បច្ចុប្បន្ន​នេះ​មាន​ការ​ប្រកួត​ប្រជែង​គ្នា​ខ្លាំង​ ។​ ហេតុ​ដូច្នេះ​ហើយ​ក្នុង​រឿង​ "១៥​រោច​" នេះ​ផលិត​កម្ម​កេសា​រា​ បាន​សម្រិត​សម្រាំង​​គុណ​ភាព​គ្រប់​ឈុត​គ្រប់​ឆាក​ដើម្បី​ឲ្យ​ទស្សនិកជន​បាន​ទស្សនា​ហើយ​ត្រជាក់​ភ្នែក​។​​

អត្ថបទ៖ ឆុង ស៊ីណាន