G-Devith ដឹក​ដៃ​ប្អូន​ស្រី​ឡើង​ឆាក "រាំ​ញី​កែង​ជើង" ផ្អើល​អ្នក​សៀម​រាប(វីដេអូ)

  • 2017-03-29 07:35:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​យប់​ថ្ងៃ​ច័ន្ទ​​ក្នុង​ការ​ប្រគំ​តន្រ្តី​ស្រាបៀ​ Anchor Beach Carnival តារា​ចម្រៀង​ G-Devith បាន​ដឹកដៃ​ប្អូន​ស្រី​បង្កើត​ឡើង​ឆាក សម្ដែង​បទ​ "រាំ​ញី​កែង​ជើង​" ជាមួយ​គ្នា។

G-Devith ប្រាប់​ថា​​​លោក​ក៏​មិន​ចង់​ឲ្យ​ប្អូន​ស្រី​​មក​រាំ​ជាមួយ​ដែរ ប៉ុន្តែ​ដោយសារ​​នាងមាន​ចិត្ត​ចង់​រាំ​ ទើប​លោក​មិន​ឃាត់​ឃាំង​។ សម្រាប់​ឱកាស​ឆ្នាំ​ថ្មី​នេះ​ ដេវីត នៅ​តែ​លើក​យក​បទ​ "រាំញីកែងជើង" មក​បង្ហាញ​ជូន ទស្សនិកជន​ដដែរ ដោយ​លោក​បញ្ជាក់​ថា​ទោះ មិន​លើក​យក​មក​ ក៏​អ្នក​គាំ​ទ្រ​នៅ​តែ​ស្នើ​សុំដដែរ ចឹង​​លោក​លើក​បទ​ចាស់​ល្បី​ក្នុង​ឆ្នាំ​មុន​មក​តែច្រៀង​ជូន​អ្នក​គាំទ្រ​តែម្តង​ទៅ​។

មក​ទស្សនា​សកម្មភាព​ ដេវីត ច្រៀង​បទ​ រាំ​ញីកែង​ជើង នៅ​ខេត្ត​សៀមរាប​ខាង​ក្រោម៖​

អត្ថបទ៖ ថា ម៉ាលីដា