ជម្រើស​ជាតិ​ចាយ​លុយ​ប៉ុន្មាន​ ​ក្នុង​​ព្រឹត្តិការណ៍​ជម្រុះ​​ AFC Asian Cup 2019 ?

  • 2017-03-29 03:34:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្នុង​ជម្រើស​ជាតិ​កម្ពុជា ​ បើក​យុទ្ធនាការ​​ប្រកួត​វគ្គ​ជម្រុះ AFC Asian Cup 2019 ​ក្នុង​ពូល​ C ជា​លើក​ទី​១​របស់​​ខ្លួន​ដោយ​​ចាញ់​ក្រុម​ម្ចាស់​ផ្ទះ​ ហ្សកដានី ​៧-០​កាលពី​​យប់​មិញ​នេះ។ ចុះ​​អ្នក​គាំទ្រ​ដឹង​ទេ​ថា ​ក្នុង​គម្រោង​របស់ FFC តើ​​ក្រុម​ជម្រើស​ជាតិ​គ្រោង​ចាយ​លុយ​ប៉ុន្មាន​ក្នុង​ការ​ចូល​រួម​វគ្គ​ជម្រុះ​មួយ​នេះ?

ក្រុមបាល់ទាត់ ​ជម្រើស​ជាតិ​កម្ពុជា

​តាម​របាយការណ៍​​បូកសរុប​ការងារ​ប្រចាំ​ឆ្នាំ​របស់​សហព័ន្ធ​កីឡា​​បាល់ទាត់​កម្ពុជា​បាន​បង្ហាញ​ថា ក្រុម​ជម្រើស​ជាតិ​កម្ពុជា ​​នឹង​​​ចាយ​លុយ​ចំនួន​ ២០​ម៉ឺន​​ដុល្លារ​អាមេរិក​ទៅ​លើ​ការ​ចំណាយ​សម្រាប់​ចូលរួម​ប្រកួត​វគ្គ​ជម្រុះ AFC Asian Cup 2019 ​។ ប៉ុន្តែ​បើ​តាម​សម្ដី​របស់​ឯក​ឧត្ដម​ សៅ សុខា ​ប្រធាន​សហព័ន្ធ​​កីឡា​បាល់ទាត់​កម្ពុជា ធ្លាប់​បាន​​បញ្ជាក់​យ៉ាង​ច្បាស់​ថា គម្រោង​ចំណាយ​នេះ​ នឹង​អាច​មាន​ការ​​កើន​ឡើង​​។

​ក្រៅ​ពី​​នេះ​ FFC ​បាន​​បង្ហាញ​​​ផែន​ការ​​ចំណាយ​របស់​ជម្រើស​ជាតិ​ ៨​កម្រិត​​​ សម្រាប់​ឆ្នាំ​២០១៧ ដែល​ត្រៀម​ចូល​រួម​ប្រកួត​ចំនួន ៨កម្មវិធី​​គឺ៖​

  • ក្រុម​ U-23​ កម្ពុជា​ ចូល​រួម​ប្រកួត ​ស៊ីហ្គេម​​ ត្រៀម​ ៦ ​ម៉ឺន​ដុល្លារ​អាមេរិក

  • ​ចូល​រួម​​ប្រកួត​ AFF U-18 ​ត្រៀម​ ២៥០០០​ ដុល្លារ​អាមេរិក

  • ចូល​រួម​ប្រកួត​ AFF U-15 ​ត្រៀម​ ២៥០០០​ ដុល្លារ​អាមេរិក

  • ចូល​រួម​ប្រកួត​ AFC U-19 ​​ត្រៀម ២៥០០០ ដុល្លារ​អាមេរិក

  • ចូល​រួម​ប្រកួត AFC U-16 ​ត្រៀម ២៥០០០ ដុល្លារ​អាមេរិក

  • ចូល​រួម​ប្រកួត AFC U-14 ​ត្រៀម​ ៤​ម៉ឺន​ដុល្លារ​អាមេរិក

  • ​ចូល​រួម​ប្រកួត​ AFF U-15 Girls ត្រៀម ៣៥០០០​ ដុល្លារ​អាមេរិក

  • ចូល​រួម​ប្រកួត AFC U-16 Girls ​ត្រៀម ៥ ម៉ឺន​ដុល្លារ​អាមេរិក

​​​

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​