វ៉ែន​ សុផល និយាយ​ពី​ចំណុច​ខ្សោយអ្នក​ប្រដាល់​សកល​កម្ពុជា​ ត្រៀម​ទៅ​ស៊ីហ្គេម

  • 2017-03-29 23:06:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បើ​តាម​បទពិសោធន៍​ក្រាស់ក្រែល​នា​ពេល​កន្លង​មក​របស់​លោក​គ្រូ​ វ៉ែន​ សុផល​ ថា​ចំណុច​ខ្សោយ​របស់​កីឡាករ​កម្ពុជា​ដែល​ធ្វើ​មិន​ទាន់​បាន​ល្អ​ដូច​ប្រទេស​ដទៃ​ទៀត​នោះ​គឺ​ល្បឿន​ឬ​ក៏​ភាព​រហ័សរហួននៅពេលប្រកួត។​

លោក​គ្រូ វ៉ែន​ សុផល

លោក​ វ៉ែន​ សុផល​ ដែល​ជា​គ្រួ​ជម្រើស​ជាតិ​ប្រដាល់​សកល​របស់​កម្ពុជា​បាន​និយាយ​កាល​ពី​ថ្ងៃ​អង្គារ​ ទី២៨​ ខែ​មីនា​ ឆ្នាំ​២០១៧​នេះ​ថា​ បច្ចុប្បន្ន​លោក​កំពុង​សម្រុក​បង្វឹក​កីឡាករ​ជម្រើស​ជាតិ​ដែល​ត្រៀម​ចេញ​ទៅ​ប្រកួត​ ស៊ីហ្កេម​នៅ​ម៉ាឡេស៊ី​ខាង​មុខ​នេះ។​ តាម​បទពិសោធន៍​ដែល​លោក​ធ្លាប់​ចេញ​ទៅ​ចូលរួម​កម្មវិធី​នានា​កន្លង​ទៅ​នេះ​មាន​ប្រទេស​៣​ ដែល​មាន​កីឡាករ​ខ្លាំង​និង​ពូកែ​ នោះគឺ ថៃ,​ហ្វីលីពីន​និង​ម៉ាឡេស៊ី​ និយាយ​ពី​បច្ចេកទេស​មិន​លើស​កម្ពុជា​ប៉ុន្មាន​ទេ​ តែ​ចំណុច​ល្អ​ពួកគេ​នោះ​គឺ​ភាព​រហ័សរហួន​តែ​ម្ដង។​

គ្រូ​ជម្រើស​ជាតិ​រូប​នេះ​បន្ត​ឲ្យ​ដឹង​ទៀត​ថា​ ឥលូវ​នេះ​លោក​កំពុង​ព្យាយាម​បង្វឹក​កូន​សិស្ស​របស់​លោក​មាន​ភាព​រហ័សរហួន​ ព្រម​ទាំង​វ៉ៃ​ឲ្យ​មាន​ល្បឿន​ជាង​នេះ​ទៅ​ទៀត​ ព្រោះ​ថា​កីឡាករ​ដែល​ជា​ដៃ​គូរ​ប្រកួត​នា​ពេល​ ស៊ីហ្កេម​២០១៧​នេះ​ សុទ្ធ​តែ​វ៉ៃ​បាន​​លឿន​ បើ​មិន​ខំប្រឹង​ហាត់​ត្រង់​ចំណុច​នេះ​ទេ​ពិបាក​នឹង​ប្រកួតប្រជែង​យក​មេដាយ​ណាស់។​

លោក​ វ៉ែន​ សុផល​ ជា​គ្រូ​ជម្រើស​ជាតិ​ជើង​ចាស់​ លោក​ជាប់​ជា​គ្រូ​ជម្រើស​ជាតិ​តាំង​ពី​ឆ្នាំ​២០០៧​មក​ម្ល៉េះ​ បច្ចុប្បន្ន​កំពុង​ទទួល​បន្ទុក​បង្ហាត់​កីឡាករ​ប្រដាល់​សកល​ជម្រើស​ជាតិ​ត្រៀម​ចេញ​ទៅ​កម្មវិធី​ស៊ីហ្គេម​២០១៧​នៅ​ប្រទេស​ម៉ាឡេស៊ី។​ តាម​គម្រោង​របស់​ក្រសួង​អប់រំ​នឹង​បញ្ជូន​កីឡាករ​៦ប្រភេទ​ទម្ងន់​ដើម្បី​ទៅ​ប្រកួតប្រជែង​ ប៉ុន្តែ​នេះ​នៅ​មិន​ទាន់​ដឹង​ថា​កីឡាករ​រូប​ណា​ខ្លះ​នឹង​ចេញ​ទៅ​នោះ​ទេ​ រង់ចាំ​មើល​ការ​ហ្វឹកហាត់​សិន​ទើប​ជម្រុះ​តាម​ក្រោយ៕​

អត្ថបទ៖ នួន ស៊ីណា​