វេជ្ជបណ្ឌិត​ បេអាត​ រិចឆ្នឺរកំពុង​មាន​ជំងឺ​ តែ​មន្ទីរពេទ្យ​​គន្ធបុប្ផា​​នឹង​​ដំណើរ​ការ​​ធម្មតា​ដូច​ពី​មុន​

  • 2017-03-29 05:16:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តាម​សេចក្តី​ប្រកាស​ព័ត៌មាន​ របស់​ក្រុម​ប្រឹក្សា​ភិបាល​​ របស់​មូលិនិធិ​​គន្ធបុប្ផា​នៅ​​ ទី​ក្រុង​ហ្ស៊ូរិក ប្រទេស​ស្វីស លោក​វេជ្ជបណ្ឌិត បេអាត រិចឆ្នឺរ ជា​ស្ថាបនិក​មន្ទីរពេទ្យ​​គន្ធបុប្ផា​​​នៅ​ពេល​នេះ​កំពុង​មាន​ជំងឺ​ជា​ទំងន់​។

ដោយ​សារ​មូលហេតុ​​នេះ លោក​វេជ្ជបណ្ឌិត​ បេអាត រិចឆ្នឺរ នឹង​លាលែង​ពី​តំណែង​ជា​អ្នក​គ្រប់​គ្រង​មន្ទីរពេទ្យ​​​គន្ធបុប្ផា ចាប់​ពី​ពេល​នេះ​ត​ទៅ​។ ដោយ​ឡែក​លោក​វេជ្ជបណ្ឌិត ភីធឺរ ស្ទូដឺរ ដែល​ជា​អនុប្រធាន​ក្រុម​ប្រឹក្សាភិបាល​​របស់​មូនិធិ​​​គន្ធបុប្ផា នឹង​ចូល​មក​គ្រប់​គ្រង​​មន្ទីរពេទ្យ​នេះ​ជំនួស​លោក លោក​វេជ្ជបណ្ឌិត​ បេអាត រិចឆ្នឺរ។

តាម​រយៈ​យុទ្ធសាស្រ្ត​​របស់​សមាជិក​ក្រុម​ប្រឹក្សា​ភិបាល​​ រួម​ជា​មួយ​ លោក​វេជ្ជបណ្ឌិត​ បេអាត រិចឆ្នឺរ ធានា​ថា មន្ទីរពេទ្យ​​​គន្ធបុប្ផា នឹង​បន្ត​ដំណើរ​ការ​ដោយ​ឯករាជ្យ​ ដែល​ផ្តល់​សេវា​កម្ម​ថែទាំ​សុខភាព​ និង​មាតា​​នៅ​កម្ពុជា​ដោយ​មិន​គិត​ប្រាក់ និង​មាន​គុណភាព​ខ្ពស់​៕ ​​​​​

អត្ថបទ៖ មាន រតនា

អត្ថបទពេញនិយម