ជោគជ័យ​មួយ ឌួង ហ្សូរីម៉ា ត្រៀម​បើក​ជំនួញ​ថ្មី​មួយ​ទៀត

  • 2017-03-29 23:09:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​ពី​ជោគជ័យ​អាជីវកម្ម​លក់​កាហ្វេ​មួយ​ ឌួង ហ្សូរីម៉ា ប្រាប់​នាង​មាន​គ្រោង​បើ​ជំនួញ​ថ្មី​ទៀត​ហើយ។

ហ្សូរីម៉ា ប្រាប់​ថា ​ឥឡូវ​នាង​​កំពុង​ត្រៀម​បើក​ហាង​ថ្មី​មួយ​​ទាក់​ទង​ជា​មួយ​ផលិតផល​ថែ​សម្រស់​ ដែល​នាំ​ចូល​ពី​ប្រទេស​ថៃ​ កូរ៉េ ដែល​មាន​ខ្លះ​យក​ផលិត​ផល​របស់​គេ​ហើយ​ខ្លះ​ទៀត​ មាន​ស្លាក​សញ្ញា​ផ្ទាល់​ខ្លួន​តែ​ម្ដង​។

នាង​បន្ត​ថា​ប្រហែល​មិន​យូរ​ទេ​ហាង​ថ្មី​របស់​នាង​នឹង​លេច​រូប​រាង​ នៅ​ក្បែរ​ហាង​កាត់​ដេរ​"ដាណាម៉ា" របស់​ម្ដាយ​នាង​តែ​ម្ដង។ "គឺ​ត្រៀម​បើក​ក្នុង​ពេល​ឆាប់ៗ​នេះ ប្រហែល​ខ្ទង់​មួយ​ខែ​ទៅ២​ ខែ​ទៀត​ ប៉ុន្តែ​​សព្វថ្ងៃ​កំពុង​ដាក់​លក់ផលិត​ខ្លះៗ​​នៅ​ហាង​កាត់​ដេរ​បណ្ដើរៗ​ហើយ​​" ថៅ​កែ​ Nith Cafe បញ្ជាក់។

សម្រាប់​ដើម​ទុន​ចំណាយ​វិញ​កូន​ស្រី​ពៅ​ត្រកូល​ ឌួង ​ថា៖​ "ហាង​នេះ​បង​អត់​មាន​ចូល​ភាគ​ហ៊ុន​ជាមួយ​អ្នក​ណា​ទេ​ តែ​បង​ស្រី​របស់​បង(ឌួង ហ្សូរីដា) ជា​បើក​ទុក​ឲ្យ​បង និង​បងស្រី​ទី​២ ហើយ​ដើម​ទុន​គាត់​ជា​អ្នក​ចំណាយ​ទាំង​អស់" ។

អត្ថបទ៖ សុខណា

អត្ថបទពេញនិយម