គ្រូ​វេស្ទើន​លើក​ហេតុ​ផល​៤​ចំណុច​ដែល​បណ្ដាល​ឲ្យ​កម្ពុជា​ចាញ់​ហ្សកដានី ៧-០

  • 2017-03-29 23:17:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រុម​បាល់ទាត់​ជម្រើស​​ជាតិ​កម្ពុជា​បាន​ប្រកួត​ចាញ់​ក្រុម​ជម្រើស​ជាតិ ហ្សកដានី​ យ៉ាង​ធ្ងន់ធ្ងរ​​រហូត​ដល់​ទៅ​៧-០​ ក្នុង​ការ​ប្រកួត​សន្សំ​​ពិន្ទុ​បើក​ឆាក​ក្នុង​ពូល C ​នៃ​វគ្គ​ជម្រុះ​​ពាន​រង្វាន់ AFC Asian Cup 2019 ​ជុំ​ចុង​ក្រោយ។ ​លទ្ធផល​នេះ​បាន​ធ្វើ​ឲ្យ​លោក ស៊ុម វណ្ណា គ្រូ​បង្គោល​វេស្ទើន​​បាន​លើក​ហេតុ​ផល​​៤​ចំណុច​ចំ​ៗ ដែល​ធ្វើ​ឲ្យ​លោក​គិត​ថា ជា​ហេតុ​ផល​បណ្ដាល​ឲ្យ​​កម្ពុជា​ចាញ់​​ច្រើន​ដូច្នេះ។

លោក ស៊ុម វណ្ណា

- ​ទី​១៖ ​ក្នុង​ការ​ប្រកួត​​​នេះ​​នៅ​លើ​ទឹក​ដី​ ហ្សកដានី ​ដែល​មាន​អាកាសធាតុ ១៥ អង្សា​សេ​។ ​សីតុណ្ហាភាព​នេះ​សម្រាប់​កីឡាករ​កម្ពុជា​គឺ​ត្រជាក់​ខ្លាំង។ វា​​ពិត​ជា​មាន​ការ​លំបាក​ក្នុង​ការ​ទ្រាំ​របស់​កីឡាករ​ ដែល​ទាក់​ទង​ទៅ​ហ្នឹង សំពាធ​បរិយាកាស ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​ប្រព័ន្ធ​ឈាម​រត់។

  • ​​ទី​២៖ ពេល​វេលា​ខុស​គ្នា​​ច្រើន​ម៉ោង​ (​ជិត​៥​ម៉ោង) ​នៅ​​ពេល​កីឡាករ​កម្ពុជា​​​សម្រាក​​ បែរ​ជា​ប្រកួត​ទៅ​វិញ។ ការ​សម្រប​សម្រួល​ពេលវេលា គឺ​មាន​បញ្ហា​ទៅ​លើ​លំនឹង ​​( Body balance) និង​អាច​ឲ្យ​កីឡាករ​មាន​​​​ភាព​ធេងធោង។

  • ទី​៣៖ កត្តា​ទីលាន (ប្រហែល​ជា​​កីឡាករ​​កម្ពុជា​មិន​បាន​ប្រើ​ស្បែក​ជើង​​វីស​ច្រើន)។ ​កត្តា​នេះ​​បានបណ្ដាល​​ឲ្យ​កីឡាករ​​​មាន​ការរត់​​ដួល​​ច្រើន ហាក់​ដូចជា​មិន​មាន​ភាព​សម​​ទៅ​នឹង​​​ទីលាន​។

  • ទី​៤៖ រយៈពេល​នៃ​ការ​សម្រាក​របស់​​កីឡាករ​កម្ពុជា​​មាន​ចំនួន​តិច ​​នាំ​ឲ្យ​​ការ​បន្សាំ​រាងកាយ​​ដែល​​ជា​កត្តា​ចម្បង​សម្រាប់​កីឡាករ​មិន​បាន​​ល្អ (អាហារ អាកាសធាតុ ទីលាន ពេលវេលា...)

​ក្រុម​ជម្រើស​ជាតិ​កម្ពុជា នឹង​មក​ដល់​ទឹក​ដី​កំណើត​​វិញ​នា​​វេលា​ម៉ោង១២​ថ្ងៃ​ត្រង់ ​​ទី​៣០ ខែ​មីនា ឆ្នាំ​២០១៧​នេះ​៕

ក្រុម​ជម្រើស​ជាតិ​កម្ពុជា

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

អត្ថបទថ្មី