កប់! គ្រាន់​តែ​ឡាន​ទៅ​យក​ RAIN តម្លៃ​មិន​ចេះ​តិច

  • 2017-03-29 07:52:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កំពូល​តារា​ចម្រៀង​ជួរមុខ​​របស់ប្រទេស​​កូរ៉េ​ ខាង​ត្បូង Rain បាន​មក​ដល់​កម្ពុជា​កាល​ពី​យប់​ដើម្បី​ចូល​រួម​ព្រឹត្តិការណ៍​ប្រគំ​តន្ត្រី អ្នក​គាំទ្រ​ដឹង​ទេ​ថា​ គ្រាន់​តែ​តម្លៃ​ឡាន​ទៅ​យក​ Rain ថ្លៃ​ប៉ុន្មាន?​

ប្រភព​​ជិត​ស្និទ្ធ​មួយ​​​បាន​ប្រាប់​ Sabay ថា​យានជំនិះ​ក្នុង​ការ​ធ្វើ​ដំណើរ​របស់​​ម្ចាស់​បទ "La Song” នៅ​ក្នុង​ប្រទេសកម្ពុជា​រយៈពេល​ការ​ប្រគំតន្ត្រី​នេះ​ គឺ​បាន​ជ្រើស​យក​រថយន្ត​ Mercedes S Class S400 ស៊េរី​ឆ្នាំ ២០១៦។ ដោយ​ជាក់​ស្ដែង​​ប្រភព​ពី​កន្លែង​លក់​រថយន្ត​មួយ​កន្លែង​បាន​បញ្ជាក់​ថា រថយន្ត Mercedez S Class S400 Hybrid 2016​ ​មាន​តម្លៃ​ប្រមាណ​ជាង ១៦ ម៉ឺន​ដុល្លារ​អាមេរិក៕

កុំ​ភ្លេច​ចូល​រួម​ការ​ប្រគំ​តន្ត្រី​លើក​ទី​១​របស់ Rain នៅ​កម្ពុជា​នៅ​ថ្ងៃ​ស្អែក​ទាំង​អស់​គ្នា​នៅ​ទីក្រុង​កោះ​ពេជ្រ៕ ​​​​

អត្ថបទ៖ Samedy