កក្រើក​ទៀត​ហើយ! តារា​ចម្រៀង​ល្បី​ថៃ នឹងមក​កម្ពុជា​ថ្ងៃ​អាទិត្យ​នេះ​

  • 2017-03-29 10:22:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ប្រុស​ល្បី​មក​ពី​ថៃ​ដែល​ចេះ​ទាំង​ច្រៀង និង​សម្ដែង​ក្នុង​រឿង​ល្បី​ជា​ច្រើន គឺ​លោក ហ្វៀម រាតាភូមិ តូគង់ស័ព្ទ (Film Rattapoom Toekongsap) ដែល​ភាគ​ច្រើន​គេ​ហៅ​លោកថា Film នោះ នឹង​មក​កម្ពុជា​ដើម្បី​ប្រគំ​តន្ត្រី Anchor Beach Carnival 2017 នៅ​ថ្ងៃ​ទី​២ មេសា ផ្សារ​ទំនើប​ភួពុយ បាត់ដំបង។

ការ​ប្រគំ​តន្ត្រី​នៅ​ខេត្ត​បាត់ដំបង​នេះ មិន​ត្រឹម​តែ​មាន​តារា​មក​ពី​ថៃ​ប៉ុណ្ណោះ​ទេ ថែម​ទាំង​មាន​សិល្បករ​ខ្មែរ​ល្បីៗជា​ច្រើន​រូប​ដូចជា ឆាយ វីរៈយុទ្ធ ពេជ្រ សោភា វីឌីណែត លាង សុផាឡែន និង STEP ជាដើម។

ចឹង​សម្រាប់​អ្នក​បាត់ដំបង​ចាំ​ហ្កាល់​ទៀត! ទៅ​ជួប​តារា​ល្បីៗ​ទាំង​ក្នុង និង​ក្រៅ​ប្រទេស នាថ្ងៃ​ប្រគំ​តន្ត្រី​នេះ​ទាំងអស់​គ្នា។

ប៊ិះភ្លេច! សម្រាប់​ Fan របស់ Film អាច​ទៅ​ទទួល​លោក នៅ​ប្រលានយន្តហោះ​ខេត្ត​សៀមរាប​បាន នៅ​ព្រឹក​ថ្ងៃ​ទី​២ ប្រហែល​ម៉ោង ៩ព្រឹក។

តោះ​ចង់​ដឹង​តារា​ថៃ​រូបនេះ និយាយ​មក​ហ្វេន​លោកបែប​ណា មើល​វីដេអូ​ទី​នេះ​ទាំង​អស់​គ្នា៕

អត្ថបទ៖ វិទូ​

អត្ថបទថ្មី