តោះ​ ​ដឹង​ចំណុច​ពិសេស​នៃ​ឡាន​ ​RAIN​ ​ជិះ​នៅ​កម្ពុជា

  • 2017-03-29 11:40:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គ្រាន់​តែ​ឈាន​ជើង​ចេញ​ពី​ច្រក​ទ្វា​អ្នក​ដំណើរ​នៃ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ ​កំពូល​តារា​ជួរ​មុខ​កូរ៉េ​ខាង​ត្បូង​លោក​ ​Rain​ ​ត្រូវ​បាន​ទទួល​ស្វាគមន៍​ពី​អ្នក​គាំទ្រ​យ៉ាង​ច្រើន​សន្ធឹកសន្ធាប់​ ​បូក​រួម​ទាំង​ការ​ធ្វើ​ដំណើរ​ដោយ​រថយន្ត​ប្រណិត​ប្រភេទ​ ​Mercedes S Class S400 Hybrid​ ​ឆ្នាំ​ ​២០១៦​ ​តម្លៃ​ជាង​ ​១៦​ ​ម៉ឺន​ដុល្លារ។

Mercedes S Class S400 Hybrid​ ​ជា​រថយន្ត​ប្រើ​សាំង​ពាក់​កណ្ដាល​អគ្គិសនី​ ​ម៉ាស៊ីន​ប្រភេទ​ ​Turbocharge V​ ​ចំនួន​ ​៦​ ​ចំណុះ​ ​៣,៥​ ​លីត្រ​ ​កម្លាំង​ ​៣២៩​ ​សេះ​ ​និង​ថាមពល​អគ្គិសនី​ ​២៤៥kW។ ​ប្រើ​ប្រអប់លេខ​ស្វ័យប្រវត្តិ​ ​៧​ ​វគ្គ​ ​អាច​បង្កើន​សន្ទុះ​ពី​ ​០​ ​ដល់​ ​១០០​ ​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​​ប្រើ​ពេល​ ​៦,៨​ ​វិនាទី​ ​និង​ល្បឿន​អតិបរមា​ ​២៥០​ ​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង។

ចំណុច​ពិសេស​បំផុត​នៃ​ ​Mercedes S Class S400 Hybrid​ ​គឺ​រថយន្ត​ដែល​ទទួល​ស្គាល់​ពី​​អ្នក​ជំនាញ​ជា​ច្រើន​លើ​ផ្នែក​មិន​សូវ​ប៉ះពាល់​បរិស្ថាន​ព្រោះ​ម៉ាស៊ីន​មាន​បច្ចេកទេស​បន្សុទ្ធ​ចំហេះ​ប្រេងឥន្ធនៈ​ល្អ​ ​ក៏​ដូច​ជា​មាន​ចង្កៀង​មុខ​ភ្លឺ​ច្បាស់​ ​និង​ជះ​ពន្លឺ​បាន​ឆ្ងាយ​តែ​មិន​ចាំង​ភ្នែក​អ្នក​បើកបរ​ច្រាស់​ទិស​គ្នា៕

អានបន្ត ៖

អត្ថបទ៖ រដ្ឋ