រូប​សំណាក​ Ronaldo នៅ​​អាកាសយានដ្ឋាន​ព័រទុយហ្គាល់​រង​ការ​រិះគន់​ថា​ធ្វើ​មិន​ដូច​

  • 2017-03-30 01:16:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​គាំទ្រ​បាល់ទាត់​បាន​នាំ គ្នា​រិះគន់​រូប​សំណាក​ Cristiano Ronaldo ថ្មី​នៅ​ឯ​ប្រលាន​យន្តហោះ​លើ​កោះ Madeira នៃ​ប្រទេស​ព័រទុយហ្គាល់​ថា​ធ្វើ​មិន​ដូច​ Ronaldo តែ​បែរ​ជា​ដូច​លោក Niall Quinn អតីត​ប្រធាន​ក្រុម​ជម្រើស​ជាតិ​អៀរឡង់​ទៅ​វិញ។

រូបសំណាក Ronaldo ដែលរិះគន់ថាដូចលោក Niall Quinn

ការ​ធ្វើ​រូប​សំណាក​នោះ​ឡើង​ [ដោយសារ​តែ​ប្រលាន​យន្តហោះ Madeira នឹង​ប្ដូរ​ឈ្មោះ​ទៅ​ជា​ប្រលាន​យន្តហោះ​](http://news.sabay.com.kh/article/916692) Cristiano Ronaldo វិញ​ដើម្បី​ចងចាំ​ដល់​ស្នាដៃ​ជា​ច្រើន​របស់​គេ​ក្នុង​ពិភពលោក​បាល់ទាត់​ជា​ពិសេស​គឺ ការ​ជួយ​ព័រទុយហ្គាល់​លើក​ពាន​ Euro កាល​ពី​ពេល​ថ្មី​ៗ។

នៅ​ថ្ងៃ​សម្ពោធ​ឈ្មោះ​ថ្មី​របស់​ប្រលាន​យន្តហោះ​ គេ​ឃើញ​មាន​ការ​ចូល​រួម​ពី​ប្រធានាធិបតី​ និង​នាយករដ្ឋមន្ត្រី​ព័រទុយហ្គាល់​។ តារា​ឆ្នើម​របស់​ Real Madrid បាន​សរសេរ​លើ​ Twitter ថា៖ ខ្ញុំ​ពិតជា​រីករាយ​ និង​មាន​កិត្តិយស​ដែល​ឈ្មោះ​របស់​ខ្ញុំ​ត្រូវ​បាន​ដាក់​លើ​ប្រលាន​យន្តហោះ Madeira។

ប្រលានយន្តហោះ Ronaldo

​យ៉ាង​ណា​ក៏​ដោយ​ Ronaldo មិន​មែន​ជា​កីឡាករ​ដំបូង​ដែល​ត្រូវ​យក​ឈ្មោះ​ដាក់​ឲ្យ​ប្រលាន​យន្តហោះ​ទេ ជាក់​ស្ដែង​លោក George Best អតីត​កីឡាករ​ Manchester United ​ត្រូវ​គេ​យក​ឈ្មោះ​ទៅ​ដាក់​ឲ្យ​ប្រលាន​យន្តហោះ​ Belfast កាល​ពី​ឆ្នាំ​២០០៦ ត្រឹម​១​ឆ្នាំ​ប៉ុណ្ណោះ​ក្រោយ​រូប​លោក​ទទួល​មរណភាព​៕

ប្រភព៖ CNN   ប្រែ​សម្រួល៖ វីរ័ត្ន

អត្ថបទថ្មី