ឆ្មាំសមុទ្ររឹបអូសកូកាអ៊ីន ១៦តោនក្នុងមហាសមុទ្រប៉ាស៊ីហ្វិក​ តម្លៃមហាសាល

  • 2017-03-30 01:16:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មន្ត្រី​ឆ្មាំ​ឆ្នេរ​អាមេរិក​ បាន​បង្ហើប​ឲ្យ​ដឹង​ពី​លទ្ធផល​ឆ្មក់​ចាប់​គ្រឿងញៀន​ជា​បន្ត​បន្ទាប់​រយៈ​ពេល ២៦​ថ្ងៃ​ ពី​កំពង់ផែ Florida ​កាល​ពី​ថ្ងៃ​អង្គារ​​ ដោយ​រឹប​អូស​បាន​កូកាអ៊ីន​​ចំនួន ១៦តោន។

​កូកាអ៊ីន​ទាំង​នេះ​មាន​តម្លៃ​ប្រមាណ ៤២០​លាន​ដុល្លារ​អាមេរិក​។ ​បេសកកម្ម​មាន​រយៈពេល​ជិត​មួយ​ខែ​ខាងលើ​ក្នុង​ដែន​ទឹក​អន្តរជាតិ​នៃ​ឆ្នេរ​ប៉ាស៊ីហ្វិក​ខាង​កើត​ដោយ​រួម​មាន​មន្ត្រី​ឆ្នេរ​អាមេរិក កាណាដា និង​​ដៃគូ​ភ្នាក់ងារ​អន្តរជាតិ​ ដែល​​ស្ទាក់​ចាប់​បាន​កប៉ាល់​ជួញ​ដូរ​គ្រឿងញៀន​ចំនួន ១៧​គ្រឿង​ដាច់​ដោយ​ឡែក​ពី​គ្នា​ នៅ​​ភាគ​កណ្ដាល និង​ភាគ​ខាង​ត្បូង​អាមេរិក។

អង្គភាព The Coast Guard cutter James and HITRON ​បាន​រឹប​អូស​កូកាអ៊ីន ៥,១៩​តោន​តែ​ម្នាក់​ឯង។ ក្នុង​អំឡុង​ប្រតិបត្តិការ​នេះ កប៉ាល់​ចំនួន ៧គ្រឿង​ត្រូវ​បាន​ដកហូត និង​ឈ្មួញ​ចំនួន ៣០​នាក់​​ត្រូវ​បាន​ចាប់​ខ្លួន។ ទោះ​យ៉ាង​ណា​ប្រភព​មិន​បាន​បញ្ជាក់​ថា​កូកាអ៊ីន​ទាំង​នេះ​ភាគ​ច្រើន​​នាំ​ចេញ​ពី​ប្រទេស​ណា​ឡើយ៕

ប្រភព៖ Foxnews   ប្រែ​សម្រួល៖ ឡេង ភារុណ