មើល LiveStream សោះ តែ​​​ហ្វេន​នៅ​ខ្មែរបាន​កាន់ Galaxy S8/S8+ ឡើងពេញ​​ដៃ

  • 2017-03-30 06:01:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទូរសព្ទ​ជំនាន់ចុងក្រោយម៉ូឌែល Galaxy S8/S8+ បាន​ប្រកាស​ចេញ​រូបរាង​ផ្លូវការ និង​បញ្ចប់​ពាក្យ​ចចាម​អារាម​​កន្លង​​មក។ អ្វី​ដែល​​ពិសេស​គឺហ្វេន​នៅ​កម្ពុជា និង​អ្នក​សារព័ត៌មាន​ជាច្រើន​រូប គ្រាន់តែ​អង្គុយ​មើល​ការ​ផ្សាយ​ផ្ទាល់​​ពី​ទីក្រុងញ៉ូវយ៉ក សហរដ្ឋអាមេរិក​យប់​មិញសោះ​ ប៉ុន្តែ​មាន​ឱកាស​បាន​កាន់​និង​ប៉ះ​កំពូល​ទូរសព្ទ​នេះ​​ផ្ទាល់​តែ​ម្ដង។

ជា​អ្នក​គាំទ្រទូរសព្ទ​ត្រកូល​ Galaxy និង​ជា​អ្នក​សារព័ត៌មាន​មួយ​រូប​ ដែល​មាន​ឱកាស​បាន​ចាប់​កាន់ Galaxy S8/S8+ មុនដំបូងគេ បាន​រៀប​រាប់​ថា ទាំង​អេក្រង់ S8 និង S8+ ​កាន់​ទៅ​ពេញ​ដៃ​ល្មម ទោះជាអេក្រង់​របស់​វា​ដល់ ៥.៨ និង ៦.២ អុីញក៏ដោយ​ តែ​​ស្រួលកាន់​ដៃ​ម្ខាង បើ​ធៀបជាមួយ S7 និង S7 edge ដែល​លោក​កំពុង​ប្រើ។

ចំពោះ​បទពិសោធន៍​របស់ Sabay ដែល​បាន​ចាប់​កាន់​កំពូល​ទូរសព្ទ S8 និង S8+ ក្នុង​​ពេល​ដំណាល​គ្នាដែរ​ឃើញថា ការរចនា​រូបរាង​ទូរសព្ទ​ទាំង​ពីរ​ម៉ូឌែល​នេះ ពិត​ជា​យកចិត្ត​ទុក​ដាក់​មែន​ទែន អេក្រង់​​ជាមួយ​នឹង​តួ​ខ្លួន​សុី​គ្នា​ណាស់ ឯ​កាមេរ៉ា​ខាងក្រោយ មិន​លៀន​ចេញ​ក្រៅ​ខ្លាំង មាន​ភ្លើង Flash មួយគ្រាប់​និង​ទ្រនាប់​ស្កេន​ក្រយៅ​នៅជាមួយ​គ្នា​​ទៀត​ផង។ ប៉ុន្តែ​ក្រុមការងារ​និង​ហ្វេន​បាន​ត្រឹម​តែ​កាន់​ប៉ុណ្ណោះ មិន​អាច​ថត​បាន​នោះ​ទេ និង​ត្រូវ​រង់​ចាំ​​​រហូត​ដល់​អំឡុង​ពាក់​កណ្ដាល​ខែ​មេសា​ ទើប​អាច​​ចាប់​កាន់​និង​ធ្វើ​បទបង្ហាញ​ពី​លក្ខណៈសម្បត្តិ​ជូន​លម្អិត​បាន។

ចំណុចពិសេសៗ​លើ Galaxy S8/ S8+​ មាន​៖

  • ការ​រចនា​ប្លែក​ជា​មួយ​អេក្រង់​កោង​សឹង​តែ​គ្មាន​គែម។
  • ​មិន​មាន​​ប៊ូតុង​ ​Home​ ​ប្រភេទ​គ្រាប់​ចុច​ ​ជំនួសដោយ​ប៊ូតុង​សិប្បនិមិត្ត AI​ លេីអេក្រង់។
  • ​មាន​បច្ចេកវិទ្យា​សុវត្ថិភាព​ស្កេន​ក្រយៅ​ដៃ​ ​ស្កេន​​ប្រស្រីភ្នែក​ ​និង​ស្កេន​មុខ​ ​បន្ថែម​ពី​លើ​មុខងារ​ចុច​លេខ​សំងាត់។
  • ផលិត​ក្រោម​ស្តង់ដារ​ ​IP 68​ ​ដែល​មិន​ជ្រាប​ទឹក​ជម្រៅ​កន្លះ​ម៉ែត្រ​រយៈពេល​ ​៣០​ ​នាទី​ ​និង​ការពារ​ការ​ឆ្កូត​ពី​លំអងធូលី។
  • Galaxy S8​ ​មាន​អេក្រង់​កោង​ ​៥,៨​ ​អ៊ីញ​ ​ថាមពល​ថ្ម​កម្រិត​ ​៣០០០mAh​ ​និង​ ​Galaxy S8+​ ​មាន​អេក្រង់​កោង​ ​៦,២​ ​អ៊ីញ​ ​ថាមពល​​ថ្ម​ ​៣ ៥០០mAh​។
  • ស្មាតហ្វូន​ទាំង​ពីរ​ប្រើ​បន្ទះ​ឈីប​ថ្មី​ ​Octa-core Qualcomm Snapdragon 835​ ​និង Exynos 8895 ។
  • កាមេរ៉ា​ក្រោយ​ ​១២​ ​MP​ ​ភ្ជាប់​បច្ចេកវិទ្យា​ ​Dual Pixel​ ​ផលិត​រូប​គុណភាព​ដូច​កាមេរ៉ា​ប្រភេទ​ ​DSLR​ ​ហើយ​អាច​ថត​វីដេអូ​ ​4k​ ​និង​កាមេរ៉ា​មុខ​ ​៨​ ​MP។
  • ចេញ​លក់​ចាប់​ពី​ខែ​ ​២១​ ​មេសា​ ​២០១៧​ ​ជា​មួយ​ពណ៌​ប្រាំ​ជម្រើស៕

អត្ថបទ៖ រក្សា