រឹតតែ​លេច​ធ្លោ រឹតតែ​ច្បាស់ ជាមួយ​អធិរាជ​ស្មា​ត​ហ្វូន​កាម៉េ​រ៉ា​ភ្លោះ Huawei P10 & P10 Plus

  • 2017-03-30 02:06:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន Huawei ដែល​គ្រោង​ចំ​ណាត់​ថ្នាក់​លេខ​១ លំដាប់​ពិភព​លោក លើ​ប្រាក់​ចំណេញ ពី​ប្រព័ន្ធ​ប្រតិបត្តិការ Android Smartphone បាន​ដាក់​បង្ហាញ​សាកល្បង​ដំបូងបង្អស់ នូ​វ​ស្មា​ត​ហ្វូន​ស៊េរី​ថ្មី​បំ​ផុត គឺ Huawei P10 & P10 Plus ក្នុង​ចំណោម​មិត្ត​អ្នក​សារព័ត៌មាន​កម្ពុជា​នៅ​ថ្ងៃទី​២៩ ខែ មីនា ឆ្នាំ​២០១៧​។

​កម្មវិធី​នេះ​មាន មិត្ត​អ្នក​សារ​ព័ត៌មាន និង​ក្រុមការងារ Huawei ចូល​ប្រមាណ​ជាង 25 នាក់ ដំបូងបង្អស់​នៅ​កម្ពុជា ធ្វើឡើង​នៅ​ហាង នំប៉័ង​អន្តរជាតិ​លំ​ដាប់​លេខ ១ មកពី​ប្រទេស​កូរ៉េ គឺ TOUS les JOURS មាន​លក់​នំប៉័ង​គ្រប់់​ប្រភេទ តាម​បែប​បារាំង​និង​អាស៊ី រួមទាំង​នំ​ខួបកំណើ​ត​រសជាតិ​ឈ្ងុយឆ្ងាញ់ តាម​រូប​ម​ន្ត​ពិសេស ពី​ប្រទេស​កូរ៉េ​, និង ត្រូវ​បាន​ទទួល​សិទិ្ធ​នាំចូល និង​បើក​ដំណើរការ​នៅ​ប្រទេស​កម្ពុជា ដោយ​ក្រុមហ៊ុន យីន​កុក​ហ្វូដ​ខ​ប (​ស៊ី​ប៊ី​អិម​) នៅ​ឆ្នាំ ២០១១ ដែល​បច្ចុប្បន្ន​មាន​សាខា​សរុប​ចំនួន ១៣ ហាង (https://www.facebook.com/TLesJCambodia)​។

ភាព​លេចធ្លោ​នៃ អធិរាជ​ស្មា​ត​ហ្វូន​កាម៉េ​រ៉ា​ភ្លោះ Huawei P10 & P10 Plus បាន​ធ្វើ​ឲ្យ​មិត្ត​អ្នក​សារ​ព័​ត៌មាន​ស្ទើរ​គ្រប់​គ្នា ស្រឡាំងកាំង និង​លាន់មាត់​សរសើរ​មិន​ដាច់​ពី​មាត់ ពី​សមត្ថភាព​ដ៏​អស្ចារ្យ​របស់​ស្មា​ត​ហ្វូន របស់​ក្រុមហ៊ុន Huawei ក្នុង​ឆ្នាំ​២០១៧​នេះ​។

​Huawei P10 និង P10 Plus គឺជា​កំពូល​ស្មា​ត​ហ្វូ​ន​ដើម​ឆ្នាំ 2017 របស់​ក្រុមហ៊ុន Huawei ដែល​ត្រូវ​បាន​ដាក់​បង្ហាញ​ជា​ផ្លូវការ នៅ​ក្នុង​កម្មវិធី​ពិ​ពណ៌​ទូរ​សព្ទ​ពិ​ភព​លោក​ឆ្នាំ​2017 (MWC) និង​ទទួល​បាន ២៣​ពាន​រ​ង្វាន់​ថែម​ទៀត​។ រូបរាង​រចនាបថ ទាំងមូល របស់ Huawei P10 & P10 Plus គឺ​កាន់តែ​ស្ដើង​ជាង​មុន​បែប​Unibody និង​មាន​សន្ទះ​ខាងក្រោយ​ស្រោប​ដោយ​លោហៈ​ធាតុ​។

​អេក្រង់

​ ​អេក្រង់​របស់ Huawei P10 និង P10 Plus គឺ​មាន​ទំហំ ខុសគ្នា ច្រើន​រវាង​ពីរ ស៊េរី​នេះ គឺ​មាន​មួយ​ធំ និង មាន​មួយ​តូច​។ សម្រាប់ អេក្រង់ Huawei P10 ប្រើប្រាស់​កញ្ចក់ 2.5D Curved Gorilla Glass 5 មាន​ទំហំ 5.1 អ៊ី​ញ អាច​បង្ហាញ កម្រិត​រូបភាព ត្រឹម Full HD 1080P ប៉ុន្តែ Huawei P10 Plus វិញ​អាច​បង្ហាញ កម្រិត​រូបភាព Quad HD គឺជា​កំរិត​រូបភាព ច្បាស់ ធំ 2K ឯ​ណោះ តែ​ការ ប្រើប្រាស់ ប្រភេទ​កញ្ចក់ ដូចគ្នា និង​មាន ទំហំ​ធំ 5.5 អ៊ី​ញ​។

​កម្លាំង​ម៉ាស៊ីន

​ ​ទាំង P10 និង P10 Plus ប្រើប្រាស់​បន្ទះ​ឈី​ប Kirin 960 ជំនាន់​ថ្មី ដែល​វា អាច​ដំណើរការ បាន​កាន់តែខ្លាំង និង​ស៊ី​ថ្ម​តិច ហើយ​ក៏​អាច ប្រកួតប្រជែង ជាមួយ​បន្ទះ​ឈី​ប លំដាប់​កំពូ​ល របស់​ក្រុមហ៊ុន ដទៃ​ផងដែរ​។ រីឯ Ram វិញ​នោះ Huawei P10 មាន Ram 4GB/64ROM និង P10 Plus វិញ​គឺមាន Ram 4GB/64ROM ដោយ​ទំហំ​ប៉ុននេះ គឺ​គ្រប់​គ្រាន់ ក្នុង​ការបើក កម្មវិធី​ច្រើន មិន​ងាយ​ស្ទ​ក់ ម៉ាស៊ីន​នោះឡើយ​។

សមត្ថភាព​កាមេរ៉ា​

​Huawei P10 & P10 Plus បំពាក់​ដោយ​បច្ចេកវិទ្យា កាមេរ៉ា Leica មុខក្រោយ​

​•​ ​កាមេរ៉ា​ខាងមុខ​ទំហំ 8 មេ​ហ្គា​ភិ​ច​សែ​ល មាន​កម្រិត Aperture f/1.9 ដែល​អាច ថត​បាន​វែង ផ្តិត​ពណ៌ និង​ព​ន្លឺ​បាន ល្អ​ខ្លាំង​ ​•​ ​កាមេរ៉ា​ភ្លោះ 2 គ្រាប់ ដោយ មួយ​គ្រាប់​ទំហំ 12 មេ​ហ្គា​ភិ​ច និង មួយ​គ្រាប់​ទៀត 20 ភិ​ច​សែ​ល monochrome​ ​•​ ​មាន​បច្ចេកវិទ្យា OIS ទៀតផង និង​កម្រិត Aperture សម្រាប់​កាមេរ៉ា​ទាំងពីរ គ្រាប់​គឺ​ដូចគ្នា និង​មាន Aperture f/2.2​ ​•​ ​មាន​មុខងារ Portrait Mode ដែល​អាច ដំណើរការ បាន​ល្អ​ជាង​ ​•​ ​អាច​ថត​វី​ឌី​អូ​បាន​ដល់​កម្រិត 4K

​ ​ប្រព័ន្ធ​ប្រតិបត្តិការ ​ ​Huawei P10 និង P10 Plus ដំណើរការដោយ​ប្រ​ព័​ន្ធ​ប្រតិបត្តិការ Android Nougat ជំនាន់ 7.0 ចេញពី​ប្រអប់ ផ្ទាល់​តែម្ដង ស្រោប​ឡើង ដោយ Emotion UI 5.1 ថ្មី ដែលមាន ភាព​សាម​ញ្ញ តែ​បង្កប់​ដោយ​មុខងារ​ច្រើន និង​អាច​ដំណើរការ បាន​លឿន មិន​ស្ទក់ និង​មិន​ស៊ី រ៉េ​ម​ច្រើន នោះទេ​។

​កម្លាំង​ថ្ម ​ ​កាន់តែ​ប្រសើរ​ជាង​មុន Huawei P10 និង P10 Plus បាន​បង្កើន​សមត្ថភាព កម្លាំង​ថ្ម​របស់ខ្លួន ដោយ Huawei P10 មាន​ថា​ម​ពល​ថ្ម ទំហំ 3200mAh សម្រាប់​កម្លាំង ថ្ម​របស់ Huawei P10 Plus វិញ មាន​ធំ​ជាង ដល់​ទៅ 3750mAh ឯ​ណោះ​។ ដូច្នេះ​ម្ចាស់​របស់ Huawei P10 និង P10 Plus អាច​រីករាយ ជាមួយនឹង ការ​ប្រើប្រាស់​ទូរ​ស័ព្ទ​បានយូរ​និង សាក​ថ្ម​ក៏​ឆាប់​ពេញ ជាមួយនឹង​បច្ចេកវិទ្យា SuperCharge របស់ Huawei ។​

​Huawei P10 និង P10 Plus នឹង​មាន​វត្តមាន​ជា​ផ្លូវការ​ឆាប់ៗ នេះ​នៅ​កម្ពុជា ជាមួយ​ជ​ម្រើ​ស​ច្រើន​ពណ៌ ខណៈដែល​នៅ​ប្រទេស​ចិន​ទទួលបាន ការគាំទ្រ​ខ្លាំង​រហូត​អាចធ្វើ​ឲ្យ Huawei រក​ចំណូលបាន​ជាង ១៤.៥ លាន​ដុល្លារ​គ្រាន់តែ​ចេញ​លក់បាន​១​នាទី​។

​ ​អំពី​ក្រុមហ៊ុន Huawei Consumer BG

​ផលិតផល និង​សេវាកម្ម​របស់ Huawei មាន​វត្តមាន​ក្នុង​ប្រទេស​ច្រើនជាង 17០ ប្រទេស ហើយ​កំពុង​នឹង​ត្រូវបាន ប្រើបាស់​ដោយ​មួយ​ភាគបី នៃ​ប្រជា​ជន ទូទាំង​សកលលោក ដោយ​ជាប់​ជា​ក្រុមហ៊ុន​ស្មា​ត​ហ្វូន​លក់ ដាច់​ជាងគេ​បំផុត លំដាប់​ថ្នាក់លេខ​៣ ក្នុង​ឆ្នាំ ២០១៤​។ កា​រិ​យាល័យ R&D ត្រូវបាន​រៀបចំឡើង លើ​ទឹកដី​សហរដ្ឋ​អា​មេ​រិច អាល្លឺម៉ង់ ស្វី​ដិន រុស្ស៊ី ឥណ្ឌា និង​ចិន​។ Huawei Consumer BG គឺជា​ក្រុមហ៊ុន​បុត្រ​ស​ម្ព័​ន្ធមួយ​របស់​ក្រុមហ៊ុន Huawei ក្នុង​ចំណោម​ក្រុម ហ៊ុន​ទាំង​៣ ហើយ​ធ្វើ​ការផលិត និង​គ្រប់​គ្រង​លើ​ស្មា​ត​ហ្វូន កំព្យូទ័រ និង​tablets ឧបករណ៍ប្រើប្រាស់​ដែល​អាច​ពាក់ នឹង​ខ្លួន​បាន និង​សេវា ផ្ទុក​ឯកសារ​លើ​អ៊ិន​ធើ​ណិ​ត (Cloud services) -​ល​-​។ បណ្តាញ​ជុំវិញ​សកលលោក​របស់ Huawei ត្រូវបាន​បង្កើតឡើង​អស់​រយៈពេល ២០​ឆ្នាំ​មកហើយ ក្រោម​ជំនាញ​ផ្នែក​ទូរ​គមនាគ​មន៍ និង​មានការ​ប្តេជ្ញា​ក្នុង​ការនាំយក នូ​វ​បច្ចេកវិទ្យា​ទំនើបៗ​ចុងក្រោយបង្អស់ ឲ្យ​អតិថិជន​របស់​ខ្លួន​នៅ​ជុំ​វិ​ញ​ពិ​ភព​លោក​។​

​សម្រាប់​ព័ត៌មាន​បន្ថែម សូម​ចូល​ទៅកាន់​៖ http://consumer.huawei.com.kh

​សម្រាប់​ព័ត៌មាន​ថ្មីៗ​ពី Huawei Consumer BG សូម​តាមដាន​ជាមួយ​ពួកយើង​តាម​រយៈ​៖

​Facebook: facebook.com/HuaweiMobile9KH) YouTube: youtube.com/HuaweiDevice(KH) ​Instagram: https://instagram.com/huaweimobile(KH)​

​Contact: ​អ្នក​តំណាង​៖ ង៉ោ ម៉េង​ហ៊ួង​ ​លេខ​ទូរ​ស័ព្ទ​៖ 010 44 99 06​ ​អ៊ីមែល​៖ ngo.menghourng@huawei.com​ ​

អត្ថបទ៖ ដៃគូសហការ

អត្ថបទពេញនិយម