Sanchez ចង់​នៅ​ Arsenal ដល់​អស់​កុងត្រា​ប៉ុន្តែ​កីឡាករ​ទាំង​អស់​ត្រូវ...

  • 2017-03-30 02:49:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Alexis Sanchez បញ្ជាក់​ថា​ខ្លួន​រីករាយ​នៅ​ទីក្រុង​ឡុង និង​ចង់​នៅ​ជាមួយ​ Arsenal ឲ្យ​អស់​កុងត្រា​ដែល​នៅ​សល់​១៥​ខែ​ទៀត។

Sanchez

យ៉ាង​ណា​មិញ​ខ្សែ​ប្រយុទ្ធ​​សញ្ជាតិ​ឈីលី​បាន​ដាស់​តឿន​ កីឡាករ​ក្នុង​ក្រុម​ទាំង​អស់​ត្រូវ​មាន​ឥរិយាបថ​ចង់​ឈ្នះ​ការ​ប្រកួត។ ការ​លើក​ឡើង​របស់​ Sanchez ធ្វើ​ឡើង​ស្រប​ពេល​មាន​ព័ត៌មាន​ថា​រូប​គេ​ទំនង​ជា​ចាក​ចេញ​ពី Arsenal នៅ​ចុង​រដូវ​កាល​នេះ​ហើយ​ Chelsea អាច​ជា​គោលដៅ​បន្ទាប់។

តារា​ឆ្នើម​វ័យ​២៨​ឆ្នាំ ដែល​ចុះ​កុងត្រា​៣​ឆ្នាំ​នៅ Emirates បាន​ពាក់ព័ន្ធ​អនាគត​របស់​ខ្លួន​ថា៖ "ខ្ញុំ​ចង់​នៅ​ទីនេះ​ និង​នៅ​ជាមួយ​ក្រុម​បន្ត​ ប៉ុន្តែ​កីឡាករ​ទាំង​អស់​ត្រូវ​លេង​ដោយ​មាន​ស្មារតី​ចង់​ឈ្នះ​ការ​ប្រកួត។ ខ្ញុំ​អាយុ​២៨​ឆ្នាំ ខ្ញុំ​នៅ​មាន​រឿង​​ជា​ច្រើន​ទៀត​ក្នុង​អាជីព​ដែល​ត្រូវ​ប្រឈម​មុខ​"។

Arsenal ឈ្នះ FA Cup ឆ្នាំ២០១៥

ព័ត៌មាន​កន្លង​មក​ធ្លាប់​ផ្សាយ​ថា Sanchez ពន្យារ​ការ​បន្ត​កុងត្រា​ដោយ​សារ​ចង់​បាន​ថ្លៃ​ពលកម្ម​ដែល​មាន​តម្លៃ​ ២៥០,០០០​ផោន​ក្នុង​មួយ​សប្ដាហ៍​ព្រោះ​បច្ចុប្បន្ន​គេ​ទទួល​បាន​ត្រឹម​ ១៣០,០០០​ ផោន​ក្នុង​មួយ​សប្ដាហ៍​ប៉ុណ្ណោះ​ពី Arsenal៕

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ វីរ័ត្ន

អត្ថបទថ្មី