ទិដ្ឋភាព​​ក្រុម​​ ខាត់ សុឃីម ថត​បទ​ចម្រៀង​ចូល​ឆ្នាំ​នៅ​ស្រុក​កំណើត​ម្សិលមិញ​

  • 2017-03-30 03:42:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ម្សិល​មិញ​នេះ​អ្នកនាង ខាត សុឃីម រួម​ទាំង​ក្រុម​ការ​ងារ​ប្រុស​ស្រី​ជា​ច្រើន​រូប​បាន​ប្រមូល​គ្នា​ទៅ​ថត​បទ​ចម្រៀង​ចូល​ឆ្នាំ​ជា​ច្រើន​បទ​នៅ​ភ្នំ​បាសិទ្ធ​ដែល​ជា​ស្រុក​កំណើត​របស់​នាង​។

តារា​ពហុ​ជំនាញ​ ខាត់ សុឃីម បាន​Sabay ថា​នៅ​ក្នុង​ឆ្នាំ​ថ្មី​នេះ​បង​ប្អូន​ត្រកូល​ខាត់​របស់​នាង​មាន​បទ​ចម្រៀង​ ១១ បទ​ដើម្បី​ត្រៀម​អប​អរ​ឆ្នាំ​ថ្មី​ប្រពៃ​ណី​ជាតិ​ខ្មែរ​នា​ពេល​ខាង​មុខ​ ក្នុង​ចំណោម​១១​បទ​នេះ​មាន​១០​ ជា​បទ​ចម្រៀង​ Original Song និង​១​បទ​ទៀត​ជា​បទ​យីកេ​​ដែល​បក​ស្រាយ​រួម​គ្នា​ជា​មួយ​លោក​ ដួង សុខគា ។

នាង​និយាយ​ថា​៖ "ចាស​១១​បទ​ហ្នឹង​ជា​ប្រភេទ​បទ​រាំ​វង់​ រាំ​ក្បាច់​បែប​ប្រពៃ​ណី​ខ្មែរ​យើង​អូន មិន​មាន​បទ​ញាក់​កន្ត្រាក់​អារម្មណ៍​អី​ទេ​តែ​នៅ​ឆ្នាំ​ក្រោយ​បង​មាន​គម្រោង​ផលិត​បទ​ញាក់​តែ​ញាក់​កន្ត្រាក់​អារម្មណ៍​បែប​ផ្សេង​អូន​"។ ១១​បទ​នេះ​មាន​១​បទ​ដែល​ ខាត់ សុឃីម សង្ឃឹមថា​នឹង​​ទទួល​បាន​ការ​គាំ​ទ្រ​ពី​សំណាក់​ទស្សនិកជន​ដែល​នាង​បក​ស្រាយ​រួម​គ្នា​ជា​មួយ​លោក​ ដួង សុខគា​។

ក្នុង​កម្ម​វិធី​ថត​បទ​ចម្រៀង​ចូល​ឆ្នាំនេះ​ដែរ​មាន​ការ​ចូល​រួម​ពី​តារា​សម្ដែង​ស្រី​ប្រុស​ ​​ល្បី​ឈ្មោះ​ជា​ច្រើន​រូប​មក​ពី​ក្រុម​គ្រួសារ​តារា​កម្ពុជា​។ ទៅ​ទស្សនា​ទិដ្ឋ​ភាព​ក្រុម​អ្នកនាង ខាត់ សុឃីម ថត​បទ​ចម្រៀង​ចូល​ឆ្នាំ​ខាង​ក្រោម​នេះ​ទាំង​អស់​គ្នា​៖ ​

​​

អត្ថបទ៖ ឆុង ស៊ីណាន