មិន​ធម្មតា! បើ​ដឹង​តម្លៃ​ឆាក​ប្រគំ​តន្ត្រី​ Rain យប់​នេះ

  • 2017-03-30 03:19:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ទន្ទឹង​រង​ចាំ​របស់​អ្នក​គាំទ្រ​ Rainទាំង​អស់​ត្រូវ​បាន​បញ្ជាប់​ ព្រោះ​ការ​ប្រគំ​តន្ត្រី​នឹង​ចាប់​ផ្ដើម​នៅ​ល្ងាច​នេះ​ហើយ​​នៅ​បរិវេណ​ទីក្រុង​កោះពេជ្រ តែ​មុន​នឹង​ចូល​រួម​មក​ដឹង​​តម្លៃ​ឆាក​ប្រគំ​តន្ត្រី​របស់​ Rain ជា​មុន​សិន។

ប្រភព​មួយ​បាន​បង្ហើប​​ថា​ឆាក​តន្ត្រី​ទី​១​របស់​ Rain នៅ​កម្ពុជា​នេះ​គឺ​ចំណាយ​​​រហូត​ដល់​ប្រមាណ​ ៨​ម៉ឺន​ដុល្លារ​អាមេរិក ព្រោះ​​​ប្រព័ន្ធ​ភ្លើង​អម​ឆាក​ទាំង​អស់​គឺ​នាំ​ចូល​ពី​អាមេរិក រួម​ទាំង​ឧបករណ៍​បំពង​​សំឡេង​ក៏​នាំ​ចូល​ពី អាមេរិក​ដូច​គ្នា ដែល​ចំណុច​ពិសេស​ទាំង​២​នេះ​ហើយ​ទើប​ធ្វើ​ឲ្យ​ឆាក​នេះ​មាន​តម្លៃ​រហូត​ដល់​ប្រមាណ ៨​ម៉ឺន​ដុល្លារ​អាមេរិក។

កុំ​ភ្លេច​ចូល​រួម​ព្រឹត្តិការណ៍​ប្រគំ​តន្ត្រី​ Smart Mega Concert របស់ Rain ទាំង​អស់​គ្នា​នៅ​ល្ងាច​នេះ​ក្នុង​បរិវេណ​ទីក្រុង​ កោះពេជ្រ៕

អត្ថបទ៖ Samedy