Galaxy S8 ​មាន​ចំណុច​ខ្លឹម ៥ ដែល​ iPhone​ មិន​អាច​តតាំង​រួច

  • 2017-03-30 03:19:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​តាម​រយៈ​អត្ថបទ​មុនៗ​ប្រិយមិត្ត​បាន​ដឹង​ច្បាស់​ពី​លក្ខណៈ​សម្បត្តិ​ និង ចំណុច​ពិសេស​ដែល​មាន​លើ​ Galaxy S ជំនាន់​ថ្មី​រួច​ហើយ។ ខាង​ក្រោម​នេះ​នឹង​បង្ហាញ​ពី​ចំណុចខ្លឹម ៥ របស់​ Galaxy S8 ដែល​មិន​មាន​លើ iPhone វិញ​ម្ដង៖

​១​. Infinity Display

Samsung បាន​ហៅ​ផ្ទៃ​អេក្រង់​ស្ទើរ​គ្មាន​គែម​ដែល​មាន​លើ Galaxy S8 ថា​ជា​ Infinity Display ដោយ​​ផ្នែក​ខាង​មុខ​មាន​ផ្ទៃ​អេក្រង់​ដល់​ ៨៣% ឯណោះ។ អេក្រង់​ប្រភេទ​នេះ​ធ្វើ​ឲ្យ​ Samsung បាន​វ៉ា​ដាច់​ Apple មួយ​ជំហាន​ទៀត។

២. បច្ចេកវិទ្យា​ស្កេន​ប្រស្រី​ភ្នែក​

Samsung បាន​​នាំ​យក​​បច្ចេកវិទ្យា​ស្កេន​ប្រស្រី​ភ្នែក​ពី​ Note 7 មក​បំពាក់​លើ S8 ដែល​អាច​ប្រើ​ដើម្បី​ដោះ​សោ​ទូរសព្ទ​ និង ​សម្រាប់​ការពារ​ឯកសារ​សម្ងាត់​បាន។ ចំណែក​ឯ​ iPhone នៅ​តែ​បន្ត​ប្រើ​បច្ចេកវិទ្យា​ដោះ​សោ​ដោយ​ស្កេន​ក្រយៅ​ដៃ​នៅ​ឡើយ។

៣. បច្ចេកវិទ្យា​ចំណាំ​ផ្ទៃ​មុខ

ជម្រើស​សុវត្ថិភាព​មួយ​ទៀត​របស់​ Galaxy S8 និង S8+ គឺ​​បច្ចេកវិទ្យា​ដែល​អាច​ចំណាំ​ពេញ​មួយ​ផ្ទៃ​មុខ​ដែល​​បច្ចុប្បន្ន​អាច​ត្រឹម​ប្រើ​សម្រាប់​ដោះ​សោ​ទូរសព្ទ​ប៉ុណ្ណោះ។

៤. Bixby Vision

ជំនួយ​ការ​ឆ្លាត​វៃ​ថ្មី​របស់​ Samsung ​មាន​ឈ្មោះ​ថា​ Bixby ដោយ​ជំនួយការ​នេះ​មាន​មុខងារ​បន្ថែម​មួយ​ទៀត​ឈ្មោះ​ថា​ Bixby Vision។ Bixby Vision ប្រើ​ប្រាស់​កាមេរ៉ា​របស់​ S8 និង S8+ ដើម្បី​​មើល​ឃើញ​វត្ថុ​អ្វី​មួយ​ ​ហើយ​អាច​ផ្ដល់​ព័ត៌មាន​លម្អិត​ពី​វត្ថុ​នោះ។ មិន​តែ​ប៉ុណ្ណោះ​ Bixby Vision ថែម​អាច​បក​ប្រែ​អក្សរ​បាន​ភ្លាមៗ​​ជាង​ ៥០ ភាសា។

៥. ឈីប​​ថ្មី​​ 10 nm

Apple ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ក្រុមហ៊ុន​ឈាន​មុខ​គេ​ក្នុង​ការ​ផលិត​បន្ទះ​ឈីប​សម្រាប់​ស្មាតហ្វូន ប៉ុន្តែ​ Samsung បាន​ផ្ដួល​ Apple ជា​មួយ​បន្ទះ​ឈីប​ថ្មី​លើ Galaxy S8/S8+។ ទាំង​ឈីប​ Snapdragon 835 និង Exynos 8895 សុទ្ធ​តែ​ជា​ឈីប​ 10 nm ដែល​​មាន​ដំណើរ​ការ​លឿន​ជាង​មុន និង​ ប្រើ​ថាមពល​តិច។ Apple ក៏​កំពុង​ផលិត​ឈីប​ 10 nm ដែរ​ប៉ុន្តែ​ទាល់​តែ​ខែ​កញ្ញា​ទើប​ iPhone ប្រើ​ឈីប​ 10 nm បង្ហាញ​ខ្លួន។

​​​​​​​​​​​

ប្រភព៖ Bgr   ប្រែ​សម្រួល៖ សុខហេង

អត្ថបទថ្មី