Justin Bieber មិន​ព្រឺរោម​​ជាន់​ដី​ប្រេស៊ីល​ ទោះ​មាន​ការ​​ប្រកាស​ចាប់​ខ្លួន

  • 2017-03-30 04:10:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ចម្រៀង​ប៉ុប Justin Bieber បាន​ទៅ​លេង​ឆ្នេរ​សមុទ្រ​ប្រទេស​ប្រេស៊ីល​ទាំង​គ្មាន​ការ​ភ័យ​ខ្លាច​អ្វី​បន្តិច​កាល​ពី​ថ្ងៃ​ពុធ មុន​ពេល​រៀបចំ​ការ​ប្រគំតន្ត្រី​ក្នុង​ទីក្រុង​ Rio de Janeiro និង Sao Pauloក្នុង​ប្រទេស​មួយ​នេះ។

លើ​ឆ្នេរសមុទ្រ​ដ៏​ស្រស់​ស្អាត​ តារា​វ័យ​២៣​ឆ្នាំ​បាន​ពាក់​អាវ​ពាល​ពណ៌​ស​ដើរ​​លេង​យ៉ាង​សប្បាយ​បង្ហាញ​សាច់​ដុំ​កក់​ៗ ទោះ​បី​ជា​មាន​Link-to [ការ​ប្រកាស​ចាប់​ខ្លួន​ពី​តុលាការ​ប្រេស៊ីល​​ពាក់ព័ន្ធ​​​នឹង​ការ​បាញ់​ថ្នាំ​កំប៉ុង​លើ​ជញ្ជាំង​សណ្ឋាគារ​មួយ​ក្នុង​ទីក្រុង Rio]http://news.sabay.com.kh/article/917025) អំឡុង​ពេល Justin ទៅ​ទៅ​ប្រេស៊ីល​កាល​ពី​ឆ្នាំ​២០១៣។

ដើរ​ព័ទ្ធ​ជុំ​វិញ​ដោយ​អង្គរក្ស​និង​អ្នក​គាំទ្រ​សុំ​ថត​រូប Bieber ក៏​បាន​បង្ហាញ​រូប​សាក់​ថ្មីៗ​របស់​ខ្លួន​ដូចជា​រូប​ក្បាល​ខ្លាឃ្មុំ​​នៅ​ខាង​ស្ដាំ ក្បាល​តោ​នៅ​ខាង​ឆ្វេង​ និង​រូប​ឥន្ទ្រី​នៅ​កណ្ដាល​ពោះ។ តែ​ចាំ​មើល​ តើ​តុលាការ​ប្រទេស​ប្រេស៊ីល​ហ៊ាន​ឃាត់​ខ្លួន Justin Bieber ដែរ​ឬ​ទេ ប្រសិន​ជា​តារា​រូប​នេះ​បន្ត​នៅ​ក្នុង​ប្រទេស​ខ្លាំង​ខាង​វិស័យ​បាល់ទាត់​មួយ​នេះ៕ ​​

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ