ប្រជាពលរដ្ឋខ្មែរនៅមន្ទីរពេទ្យគន្ធបុប្ផាក្ដុកក្ដុលចិត្ត និងបួងសួងឱ្យលោកវេជ្ជបណ្ឌិត បេអាត វិចឆ្នឺរ

  • 2017-03-30 07:33:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រជាជន​កម្ពុជា ជា​ច្រើន​នាក់​​​​​​​បន្ទាប់​ពី​ឮ​ដំណឹង​ថា លោក​វេជ្ជបណ្ឌិត បេអាត រិចឆ្នឺរ កំពុង​​​មាន​ជំងឺ​ជា​ទម្ងន់​ បាន​បង្ហាញ​ទឹក​មុខ​ក្រៀម​ក្រំ​យ៉ាង​ខ្លាំង​ ហើយ​ក៏​បាន​និយាយ​ជា​​​​ពាក្យ​ពេចន៍​​ជា​ការ​​ជូន​ពរ និង​លើក​ទឹក​ចិត្ត​ដល់​ លោក​វេជ្ជបណ្ឌិត​ឲ្យ​បាន​ឆាប់​ជា​សះ​ស្បើយ។

ខាង​ក្រោម​នេះ​ជា​​​សារ​ជូន​ពរ​​របស់​ពួក​គេ​ទៅ​ លោក​វេជ្ជបណ្ឌិត​៖​

** ចំណុច​​កត់​សម្គាល់ **

មក​ទល់​ពេល​នេះ​ ទោះ​ជា​​​អតីត​ប្រធាន​​មន្ទីរពេទ្យ​​​គន្ធបុប្ផា​កំពុង​សម្រាក​ព្យាបាល​​នៅ​​មន្ទីរពេទ្យ​ប្រទេស​ស្វីស ប៉ុន្តែ​មន្ទីរ​ពេទ្យ​​​​នៅ​តែ​បន្ត​ដំណើរ​ការ​ដោយ​ឯករាជ្យ​ដូច​ធម្មតា។

** ប្រធាន​​គ្រប់​គ្រង​មន្ទីរពេទ្យ​​គន្ធបុប្ផា​​ជា​បណ្ដោះ​អាសន្ន **

ក្នុង​ចំណោម​បុគ្គលិក​ទាំង​​២៥០០​នាក់ មាន​តែ​លោក​វេជ្ជបណ្ឌិត បេអាត រិចឆ្នឺរ និង​លោក​វេជ្ជបណ្ឌិត ដេនីស ឡូរ៉ង់ ដែល​ជា​ប្រធាន​មន្ទីរ​ពិសោធន៍ និង​ភស្តុភារ គឺ​ជា​ជន​ជាតិ​បរទេស។ ដើម្បី​ការ​បន្ត​ដំណើរ​ទៅ​មុខ​នៃ​មន្ទីរពេទ្យ​ លោក​វេជ្ជបណ្ឌិត ភីធឺរ ស្ទូដឺរ នឹង​កាន់​តំណែង​ជា​ប្រធាន​​គ្រប់​គ្រង​មន្ទីរពេទ្យ​នោះ​ជា​បណ្ដោះ​អាសន្ន​។

លោក​វេជ្ជបណ្ឌិត​​ ភីធឺរ ស្ទូដឺរ មាន​ការ​យល់​ដឹង​ពី​មន្ទីរ​ពេទ្យ​ខាង​លើ​ច្បាស់​លាស់​ ដោយ​លោក​បាន​ធ្វើ​​ការងារ​នោះ​ ជា​មួយ​លោក​វេជ្ជបណ្ឌិត បេអាត រិចឆ្នឺរ និង​លោក​វេជ្ជបណ្ឌិត​ ដេនីស ឡូរ៉ង់ ចាប់​តាំង​ពី​មន្ទីរពេទ្យ​​នោះ​បាន​កកើត​មក។

** ដំណើរ​ការ​ដោយ​មាន​ការ​គាំទ្រ​ និង​ជំនួយ​​សប្បុរស​នានា **

​​គួរ​រំលឹក​ដែរ​ថា មន្ទីរពេទ្យ​គន្ធបុប្ផា​នៅ​ភ្នំពេញ និង​នៅ​ខេត្ត​សៀមរាប គឺ​ជា​ផ្នែក​មួយ​របស់​ក្រសួង​សុខាភិបាល​កម្ពុជា ហើយ​មាន​ឋានៈ​ជា​មន្ទីរពេទ្យ​សាកលវិទ្យាល័យ​។

មន្ទីរពេទ្យ​គន្ធបុប្ផា ដំណើរ​ការ​ទៅ​មុខ​ដោយ​ជោគជ័យ​ ដោយ​​​ការ​គាំ​ទ្រ​ផ្នែក​ហិរញ្ញវត្ថុ​របស់​​ម្ចាស់​ជំនួយ​​ឯកជន​មួយ​ចំនួន នៅ​ប្រទេស​ស្វីស​ និង​នៅ​កម្ពុជា ព្រម​ទាំង​ការ​គាំ​ទ្រ​ពី​រាជ​រដ្ឋាភិបាល​កម្ពុជា និង​ស្វីស​ផង​ដែរ​។ ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​​ រាជ​រដ្ឋាភិបាល​​កម្ពុជា បាន​បង្កើន​ថវិកា​ប្រចាំ​ឆ្នាំ សម្រាប់​មន្ទីរពេទ្យ ហើយ​រដ្ឋាភិបាល​​ប្រទេស​ស្វីស​តាម​រយៈ​​ភ្នាក់ងារ​សម្រាប់​កិច្ច​សហប្រតិបត្តិការ​ និង​ការ​អភិវឌ្ឍន៍​របស់​ស្វីស​​​បាន​គាំ​ទ្រ មន្ទីរពេទ្យ​គន្ធបុប្ផា ចាប់​តាំង​ពី​កកើត​មុន​ដំបូង​មក ហើយ​នៅ​តែ​បន្ត​ការ​គាំ​ទ្រ​ ចំពោះ​មន្ទីរពេទ្យ​​នេះ ដែល​ថវិកា​ជំនួយ​ គឺ​ប្រហែល​ជា​១០​% នៃ​​ថវិកា​ចំណាយ​ប្រចាំ​ឆ្នាំ​របស់​​មន្ទីរពេទ្យ​​។

មូលនិធិ​គន្ធបុប្ផា រួម​ជា​មួយ​នឹង​រដ្ឋាភិបាល​ស្វីស តំណាង​ដោយ​ភ្នាក់​ងារ​​សម្រាប់​កិច្ច​សហប្រតិបត្តិការ​ និង​ការ​អភិវឌ្ឍ​របស់​ស្វីស​ នឹង​ធ្វើ​ការ​សហការ​ជា​មួយ​នឹង​ព្រះ​ករុណា ព្រះ​បាទ​សម្ដេច ព្រះ​បរម​នាថ នរោត្តម​​ សីហមុនី និង​រាជ​រដ្ឋាភិបាល​កម្ពុជា ដើម្បី​ធ្វើ​ការ​​លើ​​ភាព​ថិត​ថេរ​​​នៃ​ហិរញ្ញវត្ថុ​​រយៈ​ពេល​វែង​របស់​មន្ទីរ​ពេទ្យ​នោះ​៕ ​​

​​

​​​​

អត្ថបទ៖ មាន រតនា និង ច័ន្ទ ឬិទ្ធិ

អត្ថបទពេញនិយម