នេះ​គន្លឹះ​ដោះស្រាយ បើ​ iPhone អ្នក​ចេះ​តែ​ឆាប់​ពេញ​អង្គ​ផ្ទុក​ទិន្នន័យ

  • 2017-03-30 04:25:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សម្រាប់​ប្រិយមិត្ត​ដែល​កំពុង​ប្រើប្រាស់ iPhone ​មាន​អង្គ​ផ្ទុក​ទិន្នន័យ​តូច​ 16GB ជា​ដើម គឺ​មិន​គួរ​រំលង​ស្វែង​យល់​ពី​ចំណេះដឹង​ថ្មី​មួយ​នេះ​ឡើយ​។ ធ្លាប់​ឆ្ងល់​ទេ ហេតុ​អ្វី​បាន​ជា​កម្មវិធី​មួយ​ចំនួន​នៅ​លើ​ ​iPhone របស់​អ្នក​ ដូច​ជា Facebook ស៊ី​អង្គ​ផ្ទុក​ទិន្នន័យ​ម៉ាស៊ីន​ពេល​ខ្លះ ដល់​ទៅ​ជិត 1GB ខណៈ​ទំហំ​កម្មវិធី​ដើម Download មក​តែ​ជាង 200MB ប៉ុណ្ណោះ​។

នោះ​មក​ពី​ Junk File ដែល​ជា​ឯកសារ​ពុំ​មាន​ប្រយោជន៍​ ជ្រាប​ចូល​ទៅ​ក្នុង​កម្មវិធី​ ដែល​យើង​មិន​អាច​មើល​ឃើញ។ ម្ល៉ោះ​ហើយ​​ជារឿយៗ​អ្នក​ប្រើប្រាស់​គួរ​ធ្វើ​ការ​លុប​កម្មវិធី​ទាំងមូល​ចោល ហើយ Download សារ​ជា​ថ្មី​ ដើម្បី​ឱ្យ​អង្គ​ផ្ទុក​ទិន្នន័យ​មាន​ភាព​ទំនេរ​ច្រើន​។

ដូច​ជា​បទ​ពិសោធន៍​នៃ​ការ​ប្រើប្រាស់​របស់ Sabay ផ្ទាល់​តែ​ម្ដង មុន​នឹង​លុប​កម្មវិធី​ Facebook & Line ដំបូង​ឡើយ​នៅ​សល់​អង្គ​ផ្ទុក​ទិន្នន័យ​តែ 134MB ប៉ុណ្ណោះ ដោយឡែក​ក្រោយ​ធ្វើការ​លុប​ចោល​ហើយ​ Download ថ្មី​ អង្គ​ផ្ទុក​ទិន្នន័យ​នៅ​សល់​កើន​ឡើង​ដល់ 786MB វិញ ដូច្នេះ​គឺ​ចំណេញ 652MB ទាំង​ដែល​បាន​កម្មវិធី​មក​ប្រើប្រាស់​ដដែល​។​​​​​​​​​