Floyd ​ប្រកាស​លក់​ឡាន​ទំនើប​បំផុត​​​១​គ្រឿង​ ក្រោយ​ល្បី​ដាច់​លុយ

  • 2017-03-30 04:41:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អតីត​កំពូល​អ្នក​ប្រដាល់​​អាមេរិក​ Floyd Mayweather ​​បាន​ប្រកាស​លក់​រថយន្ត​ទំនើប​ Koenigsegg CCXR Trevita ​ក្នុង​ការ​ដេញ​ថ្លៃ ​​បន្ទាប់​ពី​មាន​ពាក្យ​ចចាមអារ៉ាម​ថ្មីៗ​នេះ​ថា ​រូប​គេ​បាន​ជួប​វិបត្តិ​ហិរញ្ញវត្ថុ។

Floyd Mayweather អង្គុយ​លើ​រថយន្ត​ទំនើប​ Koenigsegg CCXR Trevita

Floyd ​​រហស្សនាម "The Money” ​​ជា​​អ្នក​ប្រដាល់​ដែល​មាន​ប្រាក់​​ប្រហែល​​៥១០​លាន​ផោន​ ​​ប៉ុន្តែ​ថ្មីៗ​នេះ​ អ្នក​ប្រដាល់​ MMA ​កីឡាករ​ Michael Bisping ​បាន​ឲ្យ​ដឹង​ថា ​មាន​មិត្តភ័ក្ដិ​របស់​គេ​ម្នាក់​​នៅ​អាមេរិក​ប្រាប់​ថា ​Floyd ​កំពុង​មាន​វិបត្តិ​បញ្ហា​លុយ​កាក់​​ខ្លាំង ​ដោយសារ​ការ​ចាយ​វាយ​ខ្ជីខ្ជា និង​​ចាញ់​បោក​គេ ​អស់​ប្រាក់​រាប់​រយ​លាន​ដុល្លារ។

កាល​ខែ​មករា ​អ្នក​ប្រដាល់​វ័យ​៤០​ឆ្នាំ ​ក៏​ធ្លាប់​​ប្រកាស​ដាក់​រថយន្ត​ Bugatti Veyron ​របស់​ខ្លួន​ តម្លៃ​ប្រហែល​១,៨៥​លាន​ផោន​ ក្នុង​ការ​ដេញ​ថ្លៃ​ផង​ដែរ ប៉ុន្តែ​លក់​​មិន​ដាច់។ ប៉ុន្តែ​ពេល​នេះ​ Floyd ​បាន​ប្រកាស​លក់​រថយន្ត​ទំនើប​បំផុត​របស់​គេ​មួយ​ទៀត​គឺ ​Koenigsegg CCXR Trevita។ Koenigsegg CCXR Trevita ​ជា​កំពូល​រថយន្ត​ទំនើប​បំផុត​​របស់​ស៊ុយអែត​​ ដែល​ផលិត​ឡើង​តែ​២​គ្រឿង​គត់​លើ​ពិភពលោក។ រថយន្ត​នេះ​ ​Floyd ​បាន​ទិញ​ កាល​ខែ​កក្កដា ឆ្នាំ​២០១៥ ​ក្នុង​តម្លៃ​៤,៨​លាន​ដុល្លារ៕ ​

ប្រភព៖ The Sun   ប្រែ​សម្រួល៖ វិន ជីវ័ន្ត​

អត្ថបទពេញនិយម