មើល​តែ​រូប​ក្រៅ​ឆាក MV បុណ្យ​ភូមិ​ថ្មី ក៏​ដឹង​តែ​អេម​ទៀត​ហើយ​ឆ្នាំ​ហ្នឹង

  • 2017-03-30 06:35:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លេច​ចេញ​រូប​ក្រៅ​ឆាក​ជា​ច្រើន​សន្លឹក​ក្នុង​ការ​ផលិត​វីដេអូ​ បុណ្យ​ភូមិ​ថ្មី ដែល​មើល​ទៅ​ពិតជា​ទាក់​ទាញ មិន​ចាញ់​ឆ្នាំ​មុនៗ​ទេ ដោយ​ឃើញ​មាន​ទាំង​ឈុត​បុរាណ និង​សម័យ។

ស្នាដៃ​ "បុណ្យភូមិ​" ថ្មី​នេះ​ ដឹកនាំ​ដោយ​ក្រុម​របស់​កញ្ញា​ រីទ្ធី លំអង​ពេជ្រ និង​លោក Sievphin Chong ដែល​ក្នុង​នោះ​មាន​ទាំង​ក្រុម​ ក្មេង​ខ្មែរ​ SmallWorld SmallBand ចូល​រួម​សហការ​គ្នា​ច្រៀង​នៅ​ក្នុង​បទ​នេះ​។ សកម្មភាព​ផលិតបទ​ "បុណ្យ​ភូមិ" ដែល​ក្រុម​ការងារ​ប្រឹង​ផលិត​ទាំង​យប់​ទាំង​ថ្ងៃនោះ មានរយៈ​ពេល​មួយខែកន្លះ។

ជាក់​ស្តែង MVបទ​ថ្មី​​នេះ​បើ​តាម​ឲ្យ​ដឹង​ពី​ក្រុម​ការងារ​​​ កញ្ញា​ រីទ្ធី លំអង​ពេជ្រ បានបង្ហើប​ថា​នឹង​ចេញ​នៅ​ថ្ងៃ​ទី​១​មេសា នេះ​ហើយ​។ដែល​បទ ​បុណ្យ​ភូមិ ឆ្នាំ​មុន​ចង់​នាំ​អារម្មណ៍​ទស្សនិកជន​ទៅ​មើល​តាក់ទីង​កន្តែរ៉ែ តែ​ឆ្នាំ​នេះ​នឹង​មាន​អ្វី​ប្លែក​ លំអង​ពេជ្រ ប្រាប់​ថា​សូមរង់ចាំ​តាមដាន​ទស្សនា​ទាំង​អស់​គ្នា។ បុណ្យភូមិ ឆ្នាំ​នេះ​នឹង​ធ្វើ​នៅ​វត្ត​ ទួល​ក្រសាំង​ ថ្ងៃទី​ ៧ ៨ ៩ ខែមេសា​ ខាង​មុខ​។

តោះ កុំ​ឲ្យ​ខាត​ពេល​យូរ មើល​ទិដ្ឋភាព​គេ​ថត​ហ្មង​ទៅ៖

អត្ថបទ៖ វិទូ

រូបភាព៖ផ្តល់ឲ្យ

អត្ថបទពេញនិយម